**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ

អូតាវ៉ា៖ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ានឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ តាមរយៈការដំឡើងពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកដែលមានតម្លៃដល់ទៅ១០៥ពាន់លានដុល្លារ។ នេះបើតាមប្រភពដែលដឹងអំពីបញ្ហានេះបានទម្លាយចេញ កាលពីថ្ងៃពុធទី១៥ ខែមករា។

ប្រភពបាននិយាយថា កាណាដាបានរៀបចំបញ្ជីគោលដៅទំនិញដែលនឹងត្រូវយកពន្ធរួចរាល់ហើយ ប៉ុន្តែវានឹងត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាសាធារណៈមុនពេលធ្វើសកម្មភាព ខណៈវិសាលភាពនៃប្រតិកម្មនឹងអាស្រ័យលើអ្វីដែលលោក ត្រាំ ធ្វើ។ កាសែត The Toronto Star គឺជាស្ថាប័នព័ត៌មានដំបូងគេដែលរាយការណ៍ពីផែនការតបតរបស់កាណាដាប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បានជួបជាមួយចាហ្វាយខេត្តចំនួន១០របស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីរបៀបប្រតិកម្មចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក និងរបៀបសងសឹក។

ប្រភព​បន្ត​ថា វិធានការ​តបត​នឹង​ត្រូវ​បែង​ចែក​ជា​បី​ក្រុម។ ប្រសិនបើការដាក់ពន្ធរបស់លោក ត្រាំ បង្កការគំរាមកំហែងតិចតួច កាណាដានឹងកំណត់គោលដៅភ្លាមៗទៅលើទំនិញមួយក្រុមតូច រួមទាំងទឹកក្រូចពីរដ្ឋផ្លរីដា ជាកន្លែងដែលគាត់រស់នៅ។ លោក ទ្រូដូ បាន​និយាយ​បន្ទាប់​ពី​បាន​ជួប​ជាមួយចាហ្វាយខេត្ត​ថា ​យើងនឹងចាត់វិធានការតបត ប្រសិន​បើ​សហរដ្ឋ​អាម៉េរិក​បន្ត​រឹងទទឹងឈាន​ទៅ​មុខ​ជាមួយ​នឹង​ការ​ដំឡើងពន្ធ​ទាំង​នេះ។ លោកបន្តថា៖«យើងនឹងតបតឥតខ្លាចញញើត ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយសារតែវាមិនទាន់ច្បាស់ថា តើលោក ត្រាំ នឹងធ្វើអ្វីនោះទេ»។

សហរដ្ឋអាម៉េរិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់គ្នាទៅវិញទៅមក ហើយប្រទេសភូមិផងរបងតែមួយទាំងពីរ បានផ្លាស់ប្ដូរទំនិញ និងសេវាកម្មចំនួន២,៧ ពាន់លានដុល្លារ ឆ្លងកាត់ព្រំដែនរួមគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលកាណាដា។ គួរជម្រាបថា លោក ត្រាំ ប្រកាសថា លោកចង់ដាក់ពន្ធ២៥ ភាគរយ ដើម្បីជំរុញឱ្យកាណាដារឹតបន្តឹងសន្តិសុខតាមព្រំដែនរារាំងរំហូរនៃជនចំណាកស្រុកខុសច្បាប់ និងកាត់បន្ថយការរត់ពន្ធហ្វេតានីល ជាសកម្មភាពមួយដែលហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទង្វើបែបនេះ នឹងបង្កបញ្ហាសេដ្ឋកិច្ចខ្លាំង ដោយសារតែកាណាដាបញ្ជូនទំនិញ និងសេវាកម្ម៧៥ភាគរយទៅកាន់សហរដ្ឋអាម៉េរិក។ ចាប់តាំងពីលោក ត្រាំ បានគម្រាមកំហែងដាក់ពន្ធ លោក ទ្រូដូ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសន្ទនា ដើម្បីរក្សាទំនាក់ទំនងដ៏រឹងមាំរវាងកាណាដា និងសហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង