**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិ នៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ ចំពោះការដាក់ឱ្យដំណើរការ ប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ សង្កាត់ចតុមុខ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពរីកចម្រើនទាំងទំហំ និងវិសាលភាពប្រតិបត្តិការធនាគារដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាមួយគ្នានោះ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយភាពជោគជ័យនឹងមានប្រសិទ្ធភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៧ចំណុច ដូចខាងក្រោម៖
ទី១-ជំរុញការអនុវត្តមុំទី៣ “ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ” នៃ បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ទី២-បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី អនុវត្តឱ្យសម្រេចបានលទ្ធផលល្អនូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន
ទី៣-បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកប្រតិបត្តិការ ធនាគារ តាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល
ទី៤-ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
ទី៥-បន្តកៀរគរប្រភពទុនបន្ថែម ពីប្រភពដែលមានសក្តានុពល ជាពិសេសប្រាក់បញ្ញើ
ទី៦-បន្តពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់បន្ថែមទៀត និង
ទី៧-បន្តជំរុញការផ្តល់ឥណទានឱ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាធនាគារឱ្យ កាន់តែកៀកនឹងអតិថិជន។

សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ការដាក់ឱ្យដំណើរការប្រតិបត្តិការ អាជីវកម្មរបស់សាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្តល់សេវា ធនាគារឱ្យកាន់តែទូលំទូលាយ ផ្តល់ភាពងាយស្រួល និងខិតជិតអតិថិជន ដូចជា ការផ្តល់ឥណទាន, ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរប្រាក់, ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។

ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារ ARDB នឹងបន្តបំពេញ មុខងារ រួមចំណែកគាំទ្រវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់លើចំណុចមួយចំនួន ដូចខាងក្រោម៖
១-បន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
២- បន្តការធ្វើបរិវត្តកម្មទៅជាធនាគារឌីជីថល ទាំងផ្នែកប្រតិបត្តិការ និងការផ្តល់សេវាកម្មជូន អតិថិជន
៣-ជំរុញការកៀរគរប្រភពទុន និងហិរញ្ញប្បទានបន្ថែម សម្រាប់ពង្រីកសកម្មភាពរបស់ធនាគារ និង
៤-ជំរុញផលិតភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ តាមរយៈការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង