**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ប្រធានាធិបតីអាមេរិកលោក Donald Trump បើកចំហរឱ្យមហាសេដ្ឋី Elon Musk ទិញកម្មវិធី TikTok

បរទេស៖ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ក្រោយធ្វើពិធីឡើងកាន់តំណែងរួចរាល់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបើកចំហរឱ្យមហាសេដ្ឋី Elon Musk ទិញកម្មវិធីកម្សាន្ត TikTok ប្រសិនបើនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla និង X ចង់ធ្វើដូច្នេះ។

មានសំណួរមួយបានចោទទៅ Trump ថា «តើលោកបើកចំហរឱ្យ Musk ទិញវេទិកាចិននេះដែរ ឬទេ» ខណៈលោកឆ្លើយតបភ្លាមៗថា «ខ្ញុំអាច ប្រសិនបើគាត់ចង់ទិញវា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះថា «ខ្ញុំបានជួបជាមួយម្ចាស់ TikTok ដែលជាមេធំ»។ «ដូច្នេះ អ្វីដែលខ្ញុំកំពុងគិត ចង់និយាយទៅកាន់អ្នកណាម្នាក់គឺ «ទិញវា» ហើយប្រគល់ពាក់កណ្តាលទៅឱ្យសហរដ្ឋអាមេរិក»។ ពោលគឺ ប្រសិនបើ Musk ឬ អ្នកណាផ្សេងទិញយក TikTok នឹងត្រូវប្រគល់ពាក់កណ្តាលនៃកម្មវិធីនេះទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជាថ្នូរនឹងការអនុញ្ញាត ដោយបង្ហាញថាប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកទេ TikTok នឹង «គ្មានតម្លៃ» ប៉ុន្តែសហរដ្ឋអាមេរិកអាចធ្វើឱ្យ TikTok US មានតម្លៃដល់ទៅ ១ពាន់ពាន់លានដុល្លារ។

គួរជម្រាបថា ក្រោយលោក Trump ចូលកាន់តំណែង បានចេញបទបញ្ជាប្រតិបត្តិដែលពន្យារពេលការអនុវត្តការហាមឃាត់នៅលើ TikTok រយៈពេល ៧៥ ថ្ងៃដោយអនុញ្ញាតឱ្យក្រុមហ៊ុនមានពេលវេលាដើម្បីចរចារការលក់ជាសក្តានុពល។ ដូច្នេះកម្មវិធីវីដេអូខ្លី ដែលមានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០ លាននាក់ បច្ចុប្បន្នេះត្រូវបានប្រើប្រាស់ក្រៅបណ្តាញបណ្តោះអាសន្នប៉ុណ្ណោះ ខណៈអនាគត TikTok យ៉ាងណានោះនៅមិនទាន់ច្បាស់នៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង