**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥**សម្តេចធិបតី អំពាវនាវប្រជាពលរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំពិធីបិទសិក្ខាសាលាស្តីពី សុខភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី សុខភាពនគរបាល និងការសិក្សាអំពី ការបង្កើតគិលានដ្ឋាន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល និងជាប្រធានកិច្ចការគិលានដ្ឋាន។

ក្នុងនោះផងដែល ក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ-នាយរងការិយាល័យ សមាជិក សមាជិកា និងសិក្ខាកាមទាំងអស់សរុបចំនួន ៨០នាក់ ស្រី២៥នាក់ ។

ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ក្រើនរំលឹក ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ព្រោះវាជាបញ្ហាផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗ ប្រសិនបើយើងជាកងកម្លាំងនគរបាល ជាអ្នកបំរើជាតិបំរើប្រជាពលរដ្ឋ តែមន្ត្រីមានជំងឺប្រចាំកាយ សុខភាពទ្រុឌទ្រោមនោះ ពិតជាមិនអាចបំរើការងារជូនប្រជាពលរដ្ឋដោយពេញលេញនោះទេ ដូច្នេះសូមកងកម្លាំងយើងទាំងអស់ត្រូវគិតគូឲ្យបានជាប់ជាប្រចាំចំពោះបញ្ហាសុខភាព។

ជាមួយគ្នានោះដែល លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត បានមានប្រសាសន៍ អំពីវិធីសាស្រ្តក្នុងការការពារ ការថែទាំសុខភាព ការប្តូរទំលាប់មិនល្អមួយចំនួន ការបរិភោគអាហារឲ្យបានត្រឹមត្រូវ និងការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់ខ្លួន ឧស្សាហាត់ប្រាណ លេងកីឡា និងជាពិសេស ឲ្យសិក្ខាកាមទាំងអស់ដែលបានសិក្សា នូវខ្លឹមសារមេរៀន ត្រូវខិតខំអនុវត្តឲ្យបានល្អប្រសើរសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងចែករំលែកបន្តដល់មិត្តរួមការងារនៅក្នុងអង្គភាព ក៏ដូចជាអ្នកនៅជុំវិញខ្លួនយើង ឲ្យយល់ដឹងបន្តអំពីសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង