**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

លោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោក

អាមេរិក៖ មហាសេដ្ឋីផ្នែកជំនួញដ៏ល្បីជនជាតិអាមេរិកាំង របស់សហរដ្ឋអាម៉េរិកលោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ក្នុងអាណត្តិមិនជាប់គ្នារបស់លោក នៅប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោកដែរ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ក្នុងអាណត្តិថ្មីនេះ គឹកូនប្រុសពៅរបស់លោក Trump ដែលមានឈ្មោះថា Barron Trump កើតនៅថ្ងៃទី២០ មីនា ឆ្នាំ២០០៦ មកដល់ពេលនេះគេមានកំពស់ជិត ២ម៉ែត្រឯណោះក្នុងវ័យ១៨ឆ្នាំ ក្នុងឆ្នាំ២០២៥នេះ! Barron គឺជាកូនប្រុសទោលរបស់ស្រ្តីទី១ Melania Trump និង លោក Donald Trump (ដោយម្តាយគឺជាអតីតតារាបង្ហាញម៉ូដដ៏ស្រស់ស្អាតម្នាក់)។

ពិធីស្បថចូលកាន់តំណែង សម្រាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីវ័យ ៧៨ឆ្នាំរូបនេះបានធ្វើឡើងនៅខាងមុខវិមាន Capitol របស់សហរដ្ឋអាមេរិកក្នុងទីក្រុង Washington, DC  អំឡុងពេលនោះដែរ លោក Trump ស្រាប់តែប្រកាសឈ្មោះកូនប្រុសពៅ Barron Trump ប្រកបដោយភាពស្វាហាប់យ៉ាងមោទកភាព និងមុតមាំបំផុតចំពោះមុខបណ្តាអ្នកមុខអ្នកការយ៉ាងច្រើន នៃសេតវិមានថា “ខ្ញុំមានកូនប្រុសមានកំពស់ខ្ពស់ម្នាក់ឈ្មោះ Barron តើមាននរណាធ្លាប់ឮពីរូបគេទេ? លោក Trump បានរំលឹកថា ” កូនប្រុសខ្ញុំដឹងពីការយកសម្លេងឆ្នោតពីស្រទាប់យុវជន។

អ្នកដឹងទេថាយើងបានឈ្នះការបោះឆ្នោតពីស្រទាប់យុវជន ៣៦ពិន្ទុឯណោះ កូនប្រុសខ្ញុំបាននិយាយទៀតថា “លោកប៉ា យើងត្រូវតែចេញក្រៅធ្វើដូច Joe Rogan ដូច្នោះដែរ យើងអាចធ្វើវាបាន យើងនឹងឈ្នះ ដូចJoe Rogan គឺអស្ចារ្យខ្លាំងណាស់”។

សំណួរសួរថាតើ Barron Trump មានចំណុចអ្វីខ្លះដែលធ្វើឲ្យលោកឳពុក Trump មានមោទកភាពយ៉ាងដូច្នេះ? ឆ្នាំនេះ Barron Trump ទើបតែមានអាយុ១៨ឆ្នាំ ស្ថិតក្នុងវ័យជាក្មេងជំទង់នៅឡើយទេ ប៉ុន្តែកាយសម្បទាលូតលាស់របស់គេ ពិតជាមិនដូចអាយុគេឡើយ។ Barron Trump បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យញូវយ៉ក (NYU) នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤នេះ និងបានបញ្ចប់ការសិក្សាពី Oxbridge Academy នៅ West Palm Beach ក្នុងខែឧសភាកន្លងទៅ ហើយនឹងត្រូវត្រៀមសិក្សាផ្នែកពាណិជ្ជកម្ម Stern របស់សកលវិទ្យាល័យ NYU ។

អំឡុងពេលយុទ្ធនាឃោសនារកសម្លេងឆ្នោតកាលពីខែវិច្ឆិកា Barron Trump តែងតែទៅណាមកណាជាមួយឪពុកម្តាយរបស់ខ្លួន ជាពិសេសយុទ្ធនាការឃោសនាក្នុងរដ្ឋ Florida។ យុវជន Barron Trump មើលទៅគឺជាកម្លាំងដ៏មុតស្រួចក្នុងយុទ្ធនាការឃោសនាឆ្នាំ២០២៤ របស់លោក Trump តែម្តង។

ចំពោះកូនប្រុសពៅរូបនេះលោក Trump មិនដែលរើសមេដោះឲ្យមើលថែរូបគេឡើយ លោកនិងលោកស្រី Melania ជាអ្នកមើលថែដោយផ្ទាល់ ដើម្បីបណ្តុះរូបគេឲ្យចេះធ្វើជំនួញផង និងស្វែងយល់កាន់តែជ្រាលជ្រៅ នៃជីវិតនយោបាយរបស់លោក Trump តាំងតែពីក្មេងផង។ Barron Trump ទៅណាមកណាតែងតែមានអង្គរក្សផ្ទាល់ខ្លួន តាំងពីក្មេងមកមិនថាទៅសាលារៀន ឬទៅកំសាន្តទីណាឡើយ។

លោក Trump ជាឳពុកស្រលាញ់កូនប្រុសពៅនេះខ្លាំងណាស់ លោកតែងតែទូន្មាន Barron Trump ថាហាមដាច់ពាក់ព័ន្ធនឹងគ្រឿងញៀន កុំជក់បារី កុំផឹកស្រា និង កុំសាក់លើខ្លួនឲ្យសោះ ប៉ុន្តែធ្វើអ្វីៗក៏ដោយកូនត្រូវទទួលបានចំណាត់ថ្នាក់ល្អជាងគេ។ លោក Trump ចំណាយគ្រប់បែបយ៉ាងលើការសិក្សានិងបណ្តុះបណ្តាល Barron Trump ខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកជំនាញទស្សន៍ទាយថាលោក Trump កំពុងសម្រួចអាវុធក្នុងជំនាន់បន្តបន្ទាប់។

កាលពីឆ្នាំ ២០១៦ មានពាក្យចចាមអារ៉ាម បានផ្ទុះឡើងដែលនិយាយថា Barron Trump ប្រហែលជាមានបញ្ហាអូទីសឹ្សម ដែលបំផុសឡើងដោយតារាកំប្លែង Rosie O’Donnell ស្រាប់តែលោកស្រី Melania Trump បាននិយាយថាពាក្យចចាមអារ៉ាមនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះកូនប្រុសរបស់លោកស្រី និងជាការ Bully មិនអាចលើកលែង នៅក្នុងសាលរៀន ដែលរូបគេបានសិក្សា។

អំឡុងពេលនៃពិធីសម្ពោធតំណែងជាផ្លូវការ នៃឪពុកខ្លួនឯង Barron Trump បានចាប់រលាក់ដៃជាមួយអតីតប្រធានាធិបតី Joe Biden និងអតីតអនុប្រធានាធិបតីលោកស្រី  Kamala Harris ដោយអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានប៉ាន់ប្រមាណថា Barron Trump អាចនឹងបន្តអាជីពនយោបាយនាពេលអនាគតរបស់លោក Trump ដែរ ដោយអ្នកខ្លះហ៊ានទាំងភ្នាល់ទៀតថា យុវជននេះនឹងក្លាយជាប្រធានាធិបតីអាម៉េរិកនៅថ្ងៃណាមួយមិនខាន ដោយសារតែរូបគេធ្លាប់រស់នៅ ក្រោមដំបូលសេតវិមាន១អាណត្តិពេញកាលពីលោក Trump ជាប្រធានាធិបតីអាម៉េរិកទី៤៥ ដោយពេលនោះរូបគេមានវ័យត្រឹមតែ១០ឆ្នាំទៅ១៤ឆ្នាំប៉ុណ្ណោះ។

គួររំលឹកថាប្រធានាធិបតី២ អាណត្តិមិនជាប់គ្នាលោក Donald Trump ធ្លាប់ឆ្លងកាត់ជីវិតគូ៣លើក និងកូនប្រុសស្រីសរុប៥នាក់ ដោយលើកទី១ជាមួយនឹងលោកស្រី Ivaka Trump មានកូនប្រុសស្រី៣នាក់ គឺ Donald Trump Jr,Ivanka Trump និង Eric Trump ។ ចំណែកភរិយាទី២ឈ្មោះថា Maria Marples មានកូនស្រីម្នាក់ឈ្មោះថា Tiffany Trump និងភរិយាទី៣ គឺជាស្រ្តីទី១ ចំនួន២អាណត្តិដែរ គឺលោកស្រី Melania Knauss-Trump មានកូនប្រុសទោលម្នាក់ គឺយុវជន Barron Trump នេះឯង ដូច្នេះយើងនឹងរង់ចាំមើលថាតើ Barron Trump នឹងបង្កើតស្នាដៃអ្វីខ្លះ សម្រាប់អាណត្តិថ្មីរបស់លោក Donald Trump ជាបន្តបន្ទាប់?៕

អត្ថបទដែលជាប់ទាក់ទង