លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ នាំយកថវិកាប្រគល់ជូនគ្រួសារសព អនុសេនីយ៍ទោ ហ៊ីង ធី ដែលទទួលមរណៈភាព
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨.៣០នាទីព្រឹក លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ នាំយកថវិកាប្រគល់ជូនគ្រួសារសព អនុសេនីយ៍ទោ ហ៊ីង ធី ដែលទទួលមរណៈភាព។
ថវិកាដែលជាមូលនិធិរបស់គ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៧,៨៧៥,០០០រៀល និងថវិកា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំនួន ១,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ ហ៊ីង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោះសាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕