**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​

លោកជំទាវ សុវណ្ណ វណ្ណារតន៍៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល

 

ភ្នំពេញ៖ លោក ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថានិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) សិក្សានៅប្រទេសនូវែលហ្សេឡង់ នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសកម្ពុជា។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងត្រលប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអតីតសិស្សនិស្សិតធ្លាប់សិក្សានៅនូវែលហ្សេឡង់ផងដែរ។

នៅក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផ្នែកទំនាក់ទំនងការទូត។ កត្តាទាំងនេះហើយបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងនូវែលហ្សេឡង់ ទទួលបានលទ្ធផលផ្លាផ្កា ដែលបាននាំមុខនូវឱកាសអាហារូបករណ៍ជាច្រើនកន្លែងសម្រាប់យុវជន និងសិស្សនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានកត់សម្គាល់ថា ឱកាសសម្រាប់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលហ្សេឡង់នៅពេលនេះ គឺជាកិច្ចការស្នូលផ្នែកអភិវឌ្ឍន៍មូលធនមនុស្សនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយនិស្សិតគ្រប់រូបទាំងអស់ត្រូវក្រេបយកចំណេះដឹងនៅប្រទេសដែលមានការរីកចំរើនផ្នែកការអប់រំមួយនេះ ដើម្បីវិលត្រលប់មកប្រទេសកម្ពុជាវិញ ចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាដែលនឹងទៅបន្តការសិក្សានៅអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) ទាំងអស់នឹងចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញមក ហើយខិតខំលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ព្រោះនេះជាឱកាសសម្រាប់និស្សិតកម្ពុជាទាំងអស់រំលេចចំណុចវិជ្ជមានរបស់កម្ពុជាទៅជនបរទេសដែលជាមិត្តរួមថ្នាក់ រួមសាលាជាមួយគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង