**ប្រធានាធិបតីអាមេរិក ថា ប្រទេស Brics ដែលរាប់បញ្ចូលទាំងឥណ្ឌា បាន “បែកបាក់” បន្ទាប់ពីការគម្រាមកំហែង តម្លើងពន្ធ ១៥០%**លោក Putin ថា ទណ្ឌកម្មរបស់លោកខាងលិច បានជំរុញដោយអចេតនាដល់វិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី កាន់តែរីកចម្រើននិងរឹងម៉ាំឡើង**នាយករដ្ឋមន្ត្រីហុងគ្រី ព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប**សម្ដេចបវធិបតី ចេញសារលិខិតអបអរសាទរខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥**តួកគី ចាប់ផ្តើមនាំចេញស៊ុតប្រហែល ១៥ ០០០តោនទៅកាន់សហរដ្ឋអាមេរិក**តម្លៃដុំមាសនៅវៀតណាមកើនឡើងដល់ ៣ ៦០៧,១៧ដុល្លារ ក្នុងមួយតម្លឹង**លោក ដូណាល់ ត្រាំ សម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលតែងតាំងដោយលោក ចូ បៃដិន**កូរ៉េខាងជើង ថាសកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលលោក ត្រាំ**ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា៖ «បើចេះហើយ មិនយកមកចែករំលែក នោះគឺស្មើនឹងខ្សោយ!»**ប្រជាជនងាយរងគ្រោះបំផុត ១៨គ្រួសារ​ នៅស្រុកបាទី​ ខេត្តតាកែវ​ ទទួលអំណោយមនុស្សធម៌ពី​កាកបាទក្រហមកម្ពុជា**កង់ជាង ១ពាន់គ្រឿង ត្រូវបានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់បរិស្ថាន វាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM**ស្ត្រីមានកូនតូច ២០គ្រួសារ​ ទទួលបានការអប់រំសុខភាព​ និងអំណោយពី​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​**ពលរដ្ឋរងគ្រោះ ២គ្រួសារ នៅក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក បានទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយស្តីពី “គោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថានមតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ”**បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក!**រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ គ្មានសន្តិភាព សូមកុំនិយាយពី ទេសចរណ៍!**សេចក្តីស្រឡាញ់ដែលបណ្តុះចេញពីបេះដូងចំពោះមន្រ្តីនគរបាលគឺជាសេចក្តីស្រឡា ញ់ ដែលមានសន្តិ ភាពនិងគ្មានថ្ងៃបំភ្លេច បានឡេីយ**ក្រសួងអប់រំ និងក្រសួងការងារ ពិភាក្សាគ្នាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងកិច្ចប្រជុំស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន**មន្ត្រី អ.ដ.ក. ចុះសម្របសម្រួលអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើសំណុំរឿងវិវាទព្រំដី ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ

UN បង្ហាញក្តីបារម្ភ បន្ទាប់ពីអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក សម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង

UN៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញក្តីបារម្ភ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក បានសម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង នៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសពី​ការសម្រេចចិត្តខាងលើ ដែលរួមមានការលើកលែងសម្រាប់តែ ការផ្តល់ជំនួយស្បៀងអាហារបន្ទាន់ ព្រមទាំងការផ្តល់ជំនួយយោធាដល់​ប្រទេសអ៉ីស្រាអែល និងអេហ្ស៉ីប ប៉ុណ្ណោះ។ លោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០ ខែមករា ក្រោយ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជាមួយការប្តេជ្ញាថា នឹងតម្កល់ផលប្រយោជន៍អាមេរិកជាធំ ហើយនឹងរឹតបន្តឹងការផ្តល់ជំនួយ​ដល់បរទេស។

បើតាមអ្នកនាំពាក្យរបស់លោក Guterres លោកប្រមុខ UN បានអំពាវនាវឱ្យអាមេរិកពិចារណាពង្រីក ការលើកលែងបន្ថែមទៀត ដើម្បី​ធានាការបន្តគាំទ្រ សម្រាប់សកម្មភាពអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលសំខាន់ជាចាំបាច់។ លោក Guterres បានសង្កត់ធ្ងន់ថា ជំនួយមានសារសំខាន់ជាខ្លាំង សម្រាប់សហគមន៍ដែលងាយទទួលរងគ្រោះ នៅជុំវិញពិភពលោក ខណៈអាយុជីវិត និងជីវភាពរស់នៅ របស់ពួកគេ ពឹងផ្អែកលើការផ្តល់ជំនួយទាំងនេះ។ ទោះជាយ៉ាងណា លោក Guterres បានបញ្ជាក់ថា រូបលោកទន្ទឹងរង់ចាំធ្វើការ ​ជាមួយរដ្ឋបាលអាមេរិកថ្មី ជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា បទបញ្ជាខាងលើរបស់អាមេរិក ហាក់ប៉ះពាល់លើជំនួយគ្រប់បែបយ៉ាង រាប់ចាប់តាំងពី ជំនួយសម្រាប់ការអភិវឌ្ឍ រហូតដល់ជំនួយយោធា រួមមានសម្រាប់អ៊ុយក្រែន ផងដែរ ដែលធ្លាប់តែទទួលបាន ការផ្តល់សព្វាវុធគិតជាទឹកប្រាក់ទំហំ​រាប់ពាន់លានដុល្លារ អំឡុងរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដើម្បីយកទៅទប់ទល់ការឈ្លានពានរបស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង