**ឯកឧត្តម អ៊ូច ភា ជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព**ទំនើបកម្មកសិកម្មចិនឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកល**ទាហានកូឡុំប៊ី ៩នាក់ស្លាប់ និង២០នាក់ទៀតរបួស ក្នុងឧបទ្ទវហេតុរថយន្តយោធាក្រឡាប់ធ្លាក់ចូលជ្រោះ នៅភាគនិរតីនៃប្រទេស**តើត្រូវធ្វើបែបណា បើគ្រូពេទ្យផ្ដល់ការព្យាបាលមិនត្រឹមត្រូវ ពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.?**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ ចោរប្លន់បាញ់តដៃសមត្ថកិច្ច នៅក្រុងកំពង់ចាមដែលថាខ្លួនជាអតីតអាវុធហត្ថ គឺមិនមានឈ្មោះក្នុងបញ្ជីកងរាជអាវុធហត្ថទេ**កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការស្តារនិងអភិវឌ្ឍជនបទនាំមកនូវកាលានុវត្តភាពសម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងរួមចំណែកដល់សន្តិសុខស្បៀងសកល**អ្នកវិភាគឯកភាពចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ដែលអះអាងថា មានការរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកម្ពុជា-ចិន**រដ្ឋមន្ត្រី អ៊ាង សុផល្លែត រម្លឹកមន្ត្រីក្រោមឱវាទថា កុំព្រោះលុយតិចតួចពីក្រុមហ៊ុនខិលខូច ធ្មេចភ្នែកអនុញ្ញាតឱ្យបង្ហូរទឹកមានសារធាតុពុលចូលប្រភពទឹកធម្មជាតិ**ឈ្វេងយល់ពី ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់!**ឯកឧត្តម ប៉េង ពោធិ៍សា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង**បង្ក្រាបក្រុមចោរប្លន់ ៤នាក់ ដែលបាញ់តដៃសមត្ថកិច្ច នៅក្រុងកំពង់ចាម**NEA បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ១៥០០ កន្លែង សម្រាប់យុវជន**ពលករខ្មែរទើបជាប់ការប្រឡងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្តេជ្ញាមិនចូលរួមបាតុកម្មដែលញុះញង់ដោយក្រុមប្រឆាំង លើបញ្ហាព្រំដែនជាដាច់ខាត ព្រោះវាជាការរៀបចំដើម្បីធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងជម្លោះការទូត**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២»**លោក ពូទីន ថាបណ្ដាប្រទេសអឺរ៉ុប រួមទាំងប្រទេសដទៃទៀត អាចចូលរួមក្នុងកិច្ចចរចាដើម្បីដោះស្រាយ ជម្លោះនៅអ៊ុយក្រែន**ក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតអនុម័តសេចក្ដីព្រាង នៃដំណោះស្រាយមួយរបស់អាមេរិក ដែលប្រកាន់យកជំហរអព្យាក្រឹតចំពោះសង្រ្គាម អ៊ុយក្រែន**FBI ក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ និងមន្ទីរប៉ង់តាហ្គោន ណែនាំបុគ្គលិកពួកគេ មិនឱ្យធ្វើតាមលោក Elon Musk**លោក Friedrich Merz និយាយថា ប្រទេសអាល្លឺម៉ង់ ត្រូវតែទទួលបានឯករាជ្យ ពិតប្រាកដពី សហរដ្ឋអាមេរិក**ស្លាប់ ២នាក់បាន និង៥នាក់របួស ក្នុងករណីបាក់ស្រុតរលំការដ្ឋានសាងសង់ស្ពាន នៅផ្លូវហាយវេក្នុងទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង**ធនាគារកណ្តាលអឺរ៉ុប បញ្ជាក់អំពីពន្ធពាណិជ្ជកម្មថា ជាបញ្ហាប្រឈមដ៏សំខាន់មួយ របស់សេដ្ឋកិច្ចអឺរ៉ុប

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បងប្អូនកម្មករ កម្មការនី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ ៣,០០០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នាឱកាសនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផលនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ពិធីសម្ពោធនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

មានប្រសាសន៍ជូនដល់អង្គពិធីទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជូនចំពោះលោកយាយ លោកតា អុំ ពូ មីង និងក្មួយៗ សិស្សានុសិស្សដែលបានចូលរួម ព្រមទាំងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តព្រះវិហារ ជាពិសេសអ្នក ឃុំរមណីយ ស្រុករវៀង នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមជំរុញឱ្យមានការងារ ក្នុងស្រុកបន្ថែមក្នុងមូលដ្ឋាន ជាពិសេសខេត្តព្រះវិហារផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីភាពសំខាន់នៃការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ ៕

អត្ថបទដែលជាប់ទាក់ទង