**ប្រធានាធិបតីអាមេរិក ថា ប្រទេស Brics ដែលរាប់បញ្ចូលទាំងឥណ្ឌា បាន “បែកបាក់” បន្ទាប់ពីការគម្រាមកំហែង តម្លើងពន្ធ ១៥០%**លោក Putin ថា ទណ្ឌកម្មរបស់លោកខាងលិច បានជំរុញដោយអចេតនាដល់វិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី កាន់តែរីកចម្រើននិងរឹងម៉ាំឡើង**នាយករដ្ឋមន្ត្រីហុងគ្រី ព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប**សម្ដេចបវធិបតី ចេញសារលិខិតអបអរសាទរខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥**តួកគី ចាប់ផ្តើមនាំចេញស៊ុតប្រហែល ១៥ ០០០តោនទៅកាន់សហរដ្ឋអាមេរិក**តម្លៃដុំមាសនៅវៀតណាមកើនឡើងដល់ ៣ ៦០៧,១៧ដុល្លារ ក្នុងមួយតម្លឹង**លោក ដូណាល់ ត្រាំ សម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលតែងតាំងដោយលោក ចូ បៃដិន**កូរ៉េខាងជើង ថាសកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលលោក ត្រាំ**ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា៖ «បើចេះហើយ មិនយកមកចែករំលែក នោះគឺស្មើនឹងខ្សោយ!»**ប្រជាជនងាយរងគ្រោះបំផុត ១៨គ្រួសារ​ នៅស្រុកបាទី​ ខេត្តតាកែវ​ ទទួលអំណោយមនុស្សធម៌ពី​កាកបាទក្រហមកម្ពុជា**កង់ជាង ១ពាន់គ្រឿង ត្រូវបានចែកជូនដល់សិស្សជួបការលំបាកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់បរិស្ថាន វាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM**ស្ត្រីមានកូនតូច ២០គ្រួសារ​ ទទួលបានការអប់រំសុខភាព​ និងអំណោយពី​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​**ពលរដ្ឋរងគ្រោះ ២គ្រួសារ នៅក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក បានទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយស្តីពី “គោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថានមតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ”**បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក!**រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ គ្មានសន្តិភាព សូមកុំនិយាយពី ទេសចរណ៍!**សេចក្តីស្រឡាញ់ដែលបណ្តុះចេញពីបេះដូងចំពោះមន្រ្តីនគរបាលគឺជាសេចក្តីស្រឡា ញ់ ដែលមានសន្តិ ភាពនិងគ្មានថ្ងៃបំភ្លេច បានឡេីយ**ក្រសួងអប់រំ និងក្រសួងការងារ ពិភាក្សាគ្នាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងកិច្ចប្រជុំស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន**មន្ត្រី អ.ដ.ក. ចុះសម្របសម្រួលអនុវត្តលទ្ធផលនៃ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើសំណុំរឿងវិវាទព្រំដី ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ

ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០១៨ សហវ.សរ.អហក ស្ដីពីការអនុវត្តច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីគណៈអភិបាលរង មន្ត្រីរាជការ មន្ទីរ ស្ថានប័ន ភាគីពាក់ព័ន្ធ អភិបាល ក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ បានចូលរួមធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ថា៖ ដើម្បីឱ្យការអនុវត្តថវិកាមានភាពជឿទុកចិត្តបាន និងប្រព្រឹត្តទៅដោយរលូន ជាពិសេសដើម្បីធានបាននូវការឆ្លើយតបនឹងតម្រូវការសាច់ប្រាក់បានទាន់ពេល។ ជាមួយគ្នានោះ ឯកឧត្ដម បានណែនាំដល់គ្រប់មន្ទីរជំនាញជុំវិញខេត្ត ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការរៀបចំគម្រោងកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស សម្រាប់រយៈពេលពេញមួយឆ្នាំ ដែលមានបែងចែកលម្អិតតាមខែ និងតាមគំរូ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃតម្រូវការចំណាយជាក់ស្តែង ទៅតាមប្រតិទិននៃផែនការសកម្មភាពការងារ និងផែនការ លទ្ធកម្ម និងក្នុងក្របខ័ណ្ឌនៃឥណទានថវិកាដែលត្រូវបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។

ឯកឧត្ដម បន្តថា ៖ការរៀបចំកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាសបានត្រឹមត្រូវ និងសុក្រឹត ព្រមទាំងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកម្មវិធីចំណូល-ចំណាយគឺជាប្រការចាំបាច់បំផុត។
ឯកឧត្ដម អ៊ុំ រាត្រី បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាថ្នាក់ជាតិសរុបចំនួន ៣៥.៣៩៨ប៊ីលានរៀល ត្រូវជា ១៦,៩២% នៃផ.ស.ស កើនចំនួន២,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤។

ក្នុងន័យនេះដើម្បីធានាបានថា ថវិកាឆ្នាំ២០២៥ ពិតជាបានដើរតួនាទីជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព ពិតប្រាកដសម្រាប់អនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការគ្រប់គ្រងនូវការអនុវត្តថវិកាត្រូវតែហ្មត់ចត់ និងម៉ឺងម៉ាត់ ទាំងក្នុងការគ្រប់គ្រងការប្រមូល និងក្នុងការអនុវត្តចំណាយ ដោយត្រូវពង្រឹងការគោរពច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រង ទ្រព្យសម្បត្តិថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីលទ្ធ កម្មសាធារណៈ និងច្បាប់ស្តីពីហិរញ្ញវត្ថុដទៃទៀត ជាពិសេសការអនុវត្តចំណាយត្រូវមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ មានភាពសន្សំសំចៃខ្ពស់ និងស្ថិតក្នុងរង្វង់នៃលទ្ធភាពឥណទានថវិកាដែលមាន ៕

អត្ថបទដែលជាប់ទាក់ទង