**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ**អភិបាលខេត្តកំពង់ចាម៖ កត្តាដែលនាំឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន គឺអាស្រ័យទៅលើកត្តាសុខសន្តិភាព**ឯកឧត្តម គួច ចំរើន ស្នើដល់ក្រុមហ៊ុន Baray Global Management បន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្ដាល ក្នុងការទទួលផលិតផលកសិកម្មរបស់ពលរដ្ឋ**ប្រធានាធិបតីអាមេរិក៖ មេដឹកនាំអ៊ុយក្រែន មិនមានអ្វីសំខាន់ សម្រាប់ជំនួបពិភាក្សា បន្តបន្ទាប់ឡើយ**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និយាយថា ប្រទេស G20 ទាំងអស់បានស្វាគមន៍ កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី**សម្ដេចបវធិបតី អំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា**អាមេរិក ស្នើឡើងនូវសេចក្តីសម្រេចមួយ របស់UN ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលមិនមានការលើកឡើងណាមួយឡើយ អំពីទឹកដីរបស់អ៊ុយក្រែន កំពុងស្ថិតក្រោមការត្រួតត្រារបស់​រុស្ស៉ី**លោក ដូណាល់ ត្រាំ ថាប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីអង់គ្លេស មិនបានធ្វើអ្វីដើម្បីជួយបិទបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែនឡើយ**វៀតណាម ចេញផ្សាយផែនទីដែលកំណត់ការទាមទារជាមូលដ្ឋាន របស់រដ្ឋធានីហាណូយ នៅឈូងសមុទ្រតុងកឹង ជាទឹកដីដែលវៀតណាមខណ្ឌចែកព្រំដែនសមុទ្រជាមួយចិន**ក្រសួងយុត្តិធម៌ ប្រកាសដាក់លក់ម៉ូតូឡាយឡុងជាង ៤ពាន់គ្រឿងឯណោះ ដែលរឹបអូសបានកន្លងមក**ព្រឹទ្ធសភាអាមេរិក បញ្ជាក់ថា លោក Kash Patel ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)**ប្រធានាធិបតីអាមេរិក ថា ប្រទេស Brics ដែលរាប់បញ្ចូលទាំងឥណ្ឌា បាន “បែកបាក់” បន្ទាប់ពីការគម្រាមកំហែង តម្លើងពន្ធ ១៥០%**លោក Putin ថា ទណ្ឌកម្មរបស់លោកខាងលិច បានជំរុញដោយអចេតនាដល់វិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី កាន់តែរីកចម្រើននិងរឹងម៉ាំឡើង**នាយករដ្ឋមន្ត្រីហុងគ្រី ព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប**សម្ដេចបវធិបតី ចេញសារលិខិតអបអរសាទរខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥**តួកគី ចាប់ផ្តើមនាំចេញស៊ុតប្រហែល ១៥ ០០០តោនទៅកាន់សហរដ្ឋអាមេរិក**តម្លៃដុំមាសនៅវៀតណាមកើនឡើងដល់ ៣ ៦០៧,១៧ដុល្លារ ក្នុងមួយតម្លឹង**លោក ដូណាល់ ត្រាំ សម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលតែងតាំងដោយលោក ចូ បៃដិន**កូរ៉េខាងជើង ថាសកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលលោក ត្រាំ**ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា៖ «បើចេះហើយ មិនយកមកចែករំលែក នោះគឺស្មើនឹងខ្សោយ!»

មុខសញ្ញាក្មេងទំនើង ៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំ.នើងចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកា.ប់ចា.ក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។

ជនសង្ស័យក្មេ.ងទំ.នើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២-ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣-ឈ្មោះ សុខ រីមភេទប្រុស អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤-ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមចំនួន ០២គ្រឿង ពណ៌ខ្មៅ ជាមធ្យោបាយជិះធ្វើសកម្មភាព, កាំ.បិតផ្គាក់ចំនួន ៦ដើម, កាំ.បិតផ្គាក់ ៣ដើម, កា.បិតតាំងតោ ២ដើម, កាំ.បិតសាំម៉ូរ៉ៃ ១ដើម។
មុនឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧.៣០នាទី នៅចំណុចមណ្ឌល៧ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានក្មេងទំ.នើងមួយក្រុមស៊ីចេ (ធីមCJ) ដែលមានន័យថាកាហ្វេកញ្ចប់ មានគ្នាចំនួន ១០នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ប្រដាប់ដោយកាំ.បិតចំនួន ៦ដើម (កាំ.បិតផ្គាក់៣ដើម និងកាំ.បិតសាម៉ូរ៉ៃមួយដើម និងកាំ.បិតតាំងតោ ២ដើម) បានធ្វើសកម្មភាពដេញកា.ប់ទៅលើក្មេ.ងទំ.នើងជាមួយក្រុមទៀតឈ្មោះធីមធីចេចេ (ធីមTJJ) ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសឬខូចខាតសម្ភារៈនោះទេ (រត់គេចខ្លួនផុត)។ បន្ទាប់ពីកើតហេតុភ្លាម កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ ឃា.ត់ខ្លួនជនសង្ស័យទាំងនេះបានជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញកា.ប់ទៅលើក្មេងស្ទាវមួយក្រុមទៀតពិតប្រាកដមែន។ ចំពោះមុខសញ្ញាសេសសល់ កម្លាំងនគរបាលយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ក្រោយសួរនាំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់នេះ រួមជាមួយវត្ថុតាង ទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង