**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូន ឯកឧត្តម អ្នកឧកញ៉ា ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ**«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ផ្លូវជាតិលេខ ៧១សេ នៅថ្ងៃទី១១ មេសា ខាងមុខនេះ**ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែមីនា គឺ “ល្អ”**គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ**ក្រសួងទេសចរណ៍ ប្រកាសព័ត៌មានស្តីពីលទ្ធផលព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ុន សាន**ឯកឧត្តម គួច ចំរើន ជំរុញឱ្យយកចិត្តទុកដាក់នូវសកម្មភាព នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាជន**បណ្ឌិត កៅ ថាច ចុះពិនិត្យមើលការចិញ្ចឹមត្រីនៅកសិដ្ឋានលោក សុត សឿន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន

អតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក គោរពថ្លែងអំណរគុណសម្ដេចធិបតី និងលោកជំទាវ ដែលចាត់ក្រុមការងាររៀបចំតបណ្ដាញអគ្គិសនី សម្រាប់ពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ

ភ្នំពេញ៖ ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដែលបងប្អូនអតីតយុទ្ធជនប្រសិទ្ធនាមថា(ភូមិមរតកតេជោថ្លុកព្រីង) ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានអនុញ្ញាតឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា សាងសង់បង្គោលភ្លើង តភ្ជាប់បណ្ដាញអគ្គិសនីចូលក្នុងភូមិរបស់បងប្អូនអតីតយុទ្ធជន ដែលបាននិងកំពុងរស់នៅមានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ដែលកន្លងមកមិនទាន់ទទួលបានបណ្ដាញអគ្គិសនីប្រើប្រាស់នៅឡើយ។

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការតបណ្ដាញអគ្គិសនី និងបានជួបសំណេះ សំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដោយបានគូសបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ បានមកចាប់ឆ្នោតទទួលយកដី សម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ដែលមានទំហំ ៥ម៉ែត្រគុណនឹង៧ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដែលបច្ចុប្បន្នបងប្អូនបានរស់នៅមានរយៈពេលជិត៤ឆ្នាំកន្លងទៅ ហើយមិនទាន់ទទួលបានបណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅឡើយ។

លោកតា សំ ប៉ាន អតីតយុទ្ធជនពិការ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ដែលបានខិតខំប្រឹងប្រែងចាត់ចែងក្រុមការងារ រៀបចំតបបណ្ដាញអគ្គិសនី ជូនដល់បងប្អូនអតីតយុទ្ធជន ដើម្បីបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង