លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសា ចិននិងអាមេរិក
ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើកាតប្រៃសណី
យ៍ជូនពរឆ្នាំថ្មីចំពោះមិត្តភ័ក្តនៅរដ្ឋIowaសហរដ្ឋអាមេរិកដើម្បីឆ្លើយតបសំបត្រ
រស់ពួកគាត់ដែលបានប្រកបដោយក្តីសង្ឃឹមថាប្រជាជននៃប្រទេសចិននិងអាមេរិ
ករួមគ្នានឹងបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសចិននិងអាមេរិក។
ពាក្យពេចន៍ក្នុងសំបុត្រប្រដោយភាពកក់ក្តៅរាក់ទាក់ដែលបានបង្ហាញពីមនោសញ្ចេតនាដ៏ល្អបវរ។លោកRandyបាននិយាយថាការដែលទទួលប្រសិទ្ធិពរអំពីឆ្នាំថ្មីចិនពី
មិត្តភ័ក្តិដែលស្គាល់៤០ឆ្នាំគឺអស្ចារ្យណាស់មិត្តភាពដែលចាប់ផ្តើមពីឆ្នាំ១៩៨៥
រហូតដល់បច្ចុប្បន្ននេះមានអត្ថន័យសំខាន់ណាស់។
មុននេះលោកBelonរួមជាមួយលោក DvorakនិងលោកRandyដែលមកពីរដ្ឋIowa
លោកBranstadឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិននិងភរិយានិងលោកKenneth M. Quinnអតីតប្រធានមូលនិធិរង្វាន់អាហារពិភពលោកព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនិងតំណាងអាណាព្យាបាលនៅរដ្ឋ្ឋIowaដែលបានទៅបំពេញទស្សនកិច្ចប្រទេសចិនតាមសេចក្តីផ្តួចផ្តើមស្តីពី”រយៈពេល៥ឆ្នាំខាងមុខនឹងអញ្ជើញយុវជន
អាមេរិក៥ម៉ឺននាក់ទៅសិក្សានិងផ្លាស់ប្តូរនៅប្រទេសចិន”ទាំងអស់៥៨រូបបានរួមគ្នា
ផ្ញើកាតប្រៃសណីយ៍ជូនពរឆ្នាំថ្មីជូនចំពោះលោកXi Jinpingប្រធានរដ្ឋចិន។ក្នុង
កាតប្រៃសណីយ៍នេះពួកគាត់បានរំលឹកឡើងវិញនូសភាពការណ៍ដែលលោកXi Jinpingអញ្ជើញមកទស្សនាកិច្ចនៅរដ្ឋ្ឋIowaនាឆ្នាំ១៩៨៥ហើយបានប្រសិទ្ធពរ
សិរីសួស្តីឆ្នាំថ្មីឆ្នាំម្សាញ់ជូនចំពោះលោកផងដែរ។
លោកXi Jinpingបានសរសេរក្នុងកាតប្រៃសណីយ៍ថា៤០ឆ្នាំមុនខ្ញុំធ្លាប់ទៅទស្ស
នារដ្ឋIowaដ៏ស្រស់ស្អាតទទួលបដិសណ្ឋរកិច្ចដ៏កក់ក្តៅរាក់ទាក់ពីអ្នកទាំងអស់
នេះបានធ្វើឱ្យខ្ញុំចង់ចាំរហូតដល់ពេលនេះ។
លោកបានបន្តថាចិននិងអាមេរិកមានផលប្រយោជន៍រួមជាទូទៅនិងមានឱកាសសហការដ៏ធំទូលាយអាចក្លាយជាដៃគូនិងមិត្តភក្តិដែលផ្តល់ផលប្រយោជន៍គ្នា
ទៅវិញទៅមកបង្កើតភាពរុងរឿងថ្តុំថ្កើងគ្នានិងផ្តល់ផលប្រយោជន៍ដល់ពិភពលោ
កនិងអនុគ្រោះចំពោះពិភពលោកផងដេរ។
លោកRandyបានឯកភាពជាមួយលោកXi Jinpingដោយសង្ឃឹមអាមេរិកនិងចិនអា
ចរួមគ្នាធ្វើកិច្ចខិតខំគ្នារៀនសូត្រពីគ្នាទៅវិញទៅមកធ្វើការផ្លាស់ប្តូរថ្នត់គំនិត
ផ្ទាល់ជាមួយគ្នាបង្កើនកិច្ចសហប្រតិបត្តិការសង្ឃឹមថាទំនាក់ទំនងរវាង
អាមេរិកនិងចិនចាក់បញ្ចូលកម្លាំងវិជ្ជមានទៅក្នុងសហគ្រួសារផែនដីដែលជាកន្លែង
យើងរស់នៅជាមួយគ្នា។
មុនចូលឆ្នាំថ្មីឆ្នាំម្សាញ់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនិងតំណាងអាណា
ព្យាបាលបានសូមថ្លែងអំណរគុណក្នុងកាតប្រៃសណីយ៍ចំពោះគំនិតផ្តួចផ្តើម”៥ឆ្នាំ៥ម៉ឺននាក់”របស់លោកXi Jinpingដោយបានចែករំលែកនូវចំណាប់អារម្មណ៍
រៀងៗខ្លួនអំពីការទស្សនាកិច្ចនៅប្រទេសចិនហើយសង្ឃឹមថាមានឱកាសទៅ
ទស្សនាកិច្ចនៅប្រទេសចិនម្តងទៀត។លោកXi Jinpingឆ្លើយតបក្នុងកាតប្រៃសណី
យ៍ដោយលើកទឹកចិត្តថាសង្ឃឹមប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកទាក់
ទងគ្នាឱ្យកាន់តែច្រើននិងផ្លាស់ប្តូរគ្នាកាន់តែច្រើនរួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភា
ពរវាងប្រជាជនចិននិងអាមេរិករួមចំណែកថ្មីទៅក្នុងការជំរុញទំនាក់ទំនងចិននិង
អាមេរិកឱ្យវិវឌ្ឍទៅមុខ។
សូមជម្រាបថាពេលថ្លែងសុន្ទរកថានៅទីក្រុងSan Franciscoនៅខែវិច្ឆិកាឆ្នាំ២០
២៣លោកខXi Jinpingបានប្រកាសថាក្នុងរយៈពេល៥ឆ្នាំខាងមុខភាគីចិន
រីករាយនឹងអញ្ជើញយុវជនអាមេរិកចំនួន៥ម៉ឺននាក់ទៅរៀនសូត្រនិងផ្លាស់ប្តូរនៅ
ប្រទេសចិន។លោកRandyបានសរសេរសំបុត្រជូនលោកដោយសង្ឃឹមថានិស្សិត
របស់លោកនឹងមានឱកាសចូលរួមគម្រោងនេះផងដែរ។លោកបានឆ្លើយតបសំបុត្រ
ថាអបអរស្វាគមន៍។
ហេតុដូច្នេះនិស្សិតរបស់លោកRandyបានក្លាយទៅជាក្រុមនិស្សិតជើងទី១នៃគំ
និតផ្តួចផ្តើម”៥ឆ្នាំ៥ម៉ឺននាក់”របស់លោកXi Jinpingទៅទស្សនាកិច្ចនៅប្រទេសចិន៕