**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

មេដឹកនាំកោះតៃវ៉ាន់៖ តៃវ៉ាន់និងចិន ត្រូវតែនិយាយគ្នា ដើម្បីស្វែងរកសន្តិភាព នៅចំពោះមុខការប្រែប្រួលជាច្រើន ក្នុងស្ថានការណ៍អន្តរជាតិ

តៃប៉ិ៖ នៅថ្ងៃចន្ទនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា តៃវ៉ាន់និងចិន ត្រូវតែនិយាយជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព នៅចំពោះមុខការប្រែប្រួលជាច្រើន ក្នុងស្ថានការណ៍អន្តរជាតិ ហើយរូបលោកបានស្នើឱ្យមានកិច្ចសន្ទនា ជំនួសការប្រឈមមុខគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងនៅទីក្រុងតៃប៉ិ ទៅកាន់សមាជិកនៃសហគមន៍ធុរកិច្ចតៃវ៉ាន់ ដែលមានការវិនិយោគនៅប្រទេសចិន លោក Lai បាននិយាយថា សត្រូវរួមរបស់តៃវ៉ាន់និងចិន គឺគ្រោះមហន្តរាយធម្មជាតិ ហើយគោលដៅរួមវិញនោះ គឺសុខុមាលភាពរបស់ប្រជាជននៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់។ លោក Lai បានបន្តថា ដូច្នេះហើយ ជាពិសេសចំពេលដែលស្ថានការណ៍អន្តរជាតិ ជួបភាពប្រែប្រួលជាច្រើន ភាគីទាំងពីរគួរតែមានកិច្ចសន្ទនា និងការធ្វើប្រាស្រ័យទាក់ទងល្អជាមួយគ្នា ដើម្បីសម្រេចបានគោលដៅនៃសុខសន្តិភាព។

មេដឹកនាំតៃវ៉ាន់រូបនេះ បានបន្តថា តៃវ៉ាន់ស្វាគមន៍កិច្ចពិភាក្សាជានិច្ចជាមួយចិន ដោយឈរលើគោលការណ៍ស្មើភាពគ្នា គ្មានបុរេលក្ខខណ្ឌ ហើយការសន្ទនាគួរតែជំនួសឱ្យ ការប្រឈមមុខដាក់គ្នា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសម្រេចអនាគតរបស់ដែនកោះនេះបាន។

គួរបញ្ជាក់ថា លោក Lai ដែលត្រូវចិនចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ដែលបាននិងកំពុងបង្កើន សម្ពាធទាំងផ្នែកនយោបាយ និងយោធាប្រឆាំងតៃវ៉ាន់។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ នាពេលនេះ ទាំងចិននិងតៃវ៉ាន់ សុទ្ធតែកំពុងប្រឈមសម្ពាធដូចគ្នា ពីរដ្ឋបាលអាមេរិកថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលទើបតែបានប្រកាសយក​ពន្ធបន្ថែមលើចិន ហើយធ្លាប់បានគំរាមចេញ ចំណាត់ការស្រដៀងគ្នា ប្រឆាំងនឹងគ្រឿងបន្ទះឈីប ឬ semicondutor ដែលជាឧស្សហកម្ម តៃវ៉ាន់កំពុងនាំមុខលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង