**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»**ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»**អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា និងរូបិយបណ្ណគ្រីបតូ

គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី២ ខែកុម្ភៈ ដោយបានពិភាក្សាលើបញ្ហារាប់សិបជំពូក រួមទាំងបញ្ហាមីយ៉ាន់ម៉ា និងរូបិយបណ្ណគ្រីបតូ។

បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពណ៌នាថា ជំនួបជាមួយ លោក ថាក់ស៊ីន គឺទទួលបាន «ផ្លែផ្កា» ខណៈអ្នកទាំងពីបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន រួមទាំងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្ថានភាពនៃការវិវត្តនៃរូបិយបណ្ណគ្រីបតូ។

គួរជម្រាបថា ជំនួបរវាងលោក អាន់វ៉ា និងលោក ថាក់ស៊ីន ធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្ម បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២-៣ ខែកុម្ភៈ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ តុលាការឧក្រិដ្ឋកម្មបានអះអាងថា សំណើរបស់លោក ថាក់ស៊ីន ត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីការបរទេស ដែលផ្តល់ការធានាថា សំណើនេះនឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេតលើករណីប្រមាថព្រះមហាក្សត្រថៃនោះទេ។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃ ក៏បានលើកឡើងករណីនេះ ថាការធ្វើដំណើរទស្សនកិច្ចរបស់ លោក ថាក់ស៊ីន នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ និងកសាងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ម៉ាឡេស៊ី គឺជា ប្រធាន អាស៊ាន នៅ ឆ្នាំ ២០២៥នេះ ហើយ នាយក រដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំង លោក ថាក់ស៊ីន ជាទីប្រឹក្សា អាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង