កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលដឹកនាំដោយ លោកវរៈសេនីយ៍ទោ ណុល ដារ៉ា (ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស) បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់(២ទីតាំងផ្សេងគ្នា)។
ជនសង្ស័យទី១៖មានឈ្មោះ ព្រឹម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងរួមមាន:(ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច=ទម្ងន់០.១៧ក្រាម,ទូរស័ព្ទចំនួន០១គ្រឿង,ដាវចំនួន១ដើម,កាំបិតផ្គាក់១ដើម,ដែកទីប១ដើម និងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន)។
ជនសង្ស័យទី២៖ មានវ៉ាន់ ជីវន្ត ហៅ វ័ន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន:(ទូរសព្ទ័ដៃចំនួន ០១ គ្រឿង និងថង់ច្រក ព្រមទាំងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន)។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕