**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម កែ គឹមយ៉ាន អរគុណដល់សមាជិក-សមាជិកាបក្សក្នុងខេត្តបន្ទាយមានជ័យ ដែលចូលរួមអភិវឌ្ឍមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើរដល់ពលរដ្ឋ

បន្ទាយមានជ័យ៖ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅបន្ត និងផ្សព្វផ្សាយលទ្ធផលស្មារតី នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីគណបក្ស ជាក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាគណបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តបន្ទាយមានជ័យ បន្តអភិវឌ្ឍមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់គណបក្ស និងរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ។

ឯកឧត្តម កែ គឹមយ៉ាន បានបន្តថាទោះបីសភាពការណ៍សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសកលលោកនៅតែបន្តប្រែប្រួល ប្រណាំងប្រជែងនិងស្មុគស្មាញគួរឲ្យបារម្ភ តែប្រទេសកម្ពុជា​ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាការពារបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម កែ គឹមយ៉ាន​បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ានយោបាយដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស បានបន្តដឹកនាំពង្រឹងនិងពង្រីកការដឹកនាំគណបក្សទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រឥតគណនា ដែលធ្វើឲ្យគណបក្សកាន់តែរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងទទួលបានការស្រលាញ់គាំទ្រកាន់តែទូលំទូលាយពីមជ្ឈដ្ឋានប្រជាជន ។

ឯកឧត្តម កែ គឹមយ៉ាន បានបន្តផ្តាំផ្ញើថា ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពទឹកដី និងរួមគ្នា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ហើយត្រូវរួមគ្នាបន្តចូលរួមអនុវត្តតាមស្មារតីនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥និងរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

អត្ថបទដែលជាប់ទាក់ទង