**អ្នកនេសាទជនជាតិប៉េរូម្នាក់ រស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេល ៩៥ ថ្ងៃដោយស៊ីសត្វកន្លាត និងអណ្តើកសមុទ្រដើម្បីរស់រានមានជីវិត**កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា**សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ**នគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ**បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។**យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា**ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន**វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន**រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក៏ដោយ**បញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន**លោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា**#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !**រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល**ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខេត្តរតនគិរី**ខ្យល់កន្រ្តាក់ បណ្តាលឱ្យមានការដួលរលំដើមឈើមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានចេញសេចក្តីជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ។

មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានបញ្ជាក់ថា ប្រាក់សោធនរបបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានបើកផ្តល់ជូនចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២រសៀលតទៅ តាមរយៈប្រព័ន្ធ ធនាគារដៃគូដូចខាងក្រោម៖

១.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំង ប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

២.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្ត ទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោល នយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់ គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើក ប្រាក់សោធននៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធន ប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 – 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក “មូលនិធិជាតិជំនួយសង្គម” ដោយសេចក្ដីអនុគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង