**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

បញ្ហាប្រឈម ទុក្ខកង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ៨ករណី បានដោះស្រាយក្នុងវេទិការសាធារណៈ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល អញ្ជើញក្នុងវេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមគោរពនិងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ដោយបានទម្លាក់កញ្ចប់ថវិការសម្រាប់គាំទ្រដល់ដំណើរការកសាងនិងគាំពារសុខុមាលភាពសង្គម តាមរយៈក្រសួងសុខាភិបាល ដោយក្នុងនោះស្នើឱ្យបងប្អូនរស់នៅប្រកបដោយភាពប្រុងប្រយ័ត្ន និងប្រកាន់នូវការហូបចុកទៅតាមកម្រិត គឺ-តិចៗ នៃស្ករ អំបិល និងខ្លាញ់ ដើម្បីកាត់បន្ថយការកើតជំងឺមិនឆ្លង និងសូមឱ្យប្រើប្រាស់នូវប័ណ្ណ.ប.ស.ស ដែលផ្តល់ដោយរាជរដ្ឋាភិបាល ព្រមទាំងណែនាំដល់ក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវា និងជម្រុញផ្សព្វផ្សាយលើកទឹកចិត្តឱ្យពួកគាត់ប្រើប្រាស់ប័ណ្ណ.ប.ស.ស.ឱ្យបានគ្រប់គ្នា ដើម្បីជួយកាត់បន្ថយការចំណាយលើសេវាថែទាំសុខភាព និងលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។

ក្នុងអង្គវេទិការ ទទួលបានបញ្ហាប្រឈម ទុក្ខកង្វល់ និងសំណូមពរ សំណើរចំនួន០៨ករណី ដែលលើកឡើងពីសំណាក់ប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ដោយក្នុងនោះផ្តោតសំខាន់រួមមាន៖ សុំផ្លូវ-សាលារៀន សុំអណ្តូងទឹក សុំផ្តល់ប័ណ្ណ.ប.ស.ស និងបញ្ហាគ្រឿងញៀនជាដើម។ ក្នុងនោះដែរ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ត្រូវបានអាជ្ញាធរឃុំ បានធ្វើការពន្យល់បកស្រាយជូន និងនៅកន្លែង ដោយសំណើរសំណូមពរទាំងនោះ គឺជាគម្រោងមូលនិធិឃុំ ដែលបាននឹងកំពុងដាក់សំណើរអាទិភាពសម្រាប់ឆ្នាំ២០២៥នេះផងដែរ។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ មានសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខដុមនិងសុខសាន្តរបស់ប្រជាពលរដ្ឋ និងស្នើឱ្យមានការចូលរួមសហការ និងរាយការពីប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីសហគមន៍មានសុខសុវត្ថិភាព ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង