**ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រទៅដល់បរិស្ថាន និងជីវភាពរបស់សហគមន៍តំបន់ការពារធម្មជាតិខ្នងផ្សារ**អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់**ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន៖ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ**UN ចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា**អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលិទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារសន្តិសុខតាមបណ្ដោយព្រំដែននៃរដ្ឋបាលខេត្តជាប់ព្រំដែនវៀតណាម ថៃ និងឡាវ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនអង្គភាព តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ**ផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង-បាវិត) ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់!**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ធនាគារជាតិនៃកម្ពុជា ជូនដំណឹង​ស្តីពី​ ការដាក់ឱ្យដំណេីរការសេវាអេឡិចត្រូនិច​ សម្រាប់ធុរកិច្ច​ សម្រាប់ការស្នេីសុំអាជ្ញាបណ្ណអាជីវកម្មប្តូរប្រាក់**អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន**ការិយាល័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួន អ្នកគ្រប់គ្រងម្នាក់នៃទីផ្សារជួញដូរ crypto ទៅតាមសំណើពីសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់**មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ុយក្រែន នឹងជួយដល់ទីក្រុង Kyiv ដោយផ្តល់ការសម្រាកដល់យោធារបស់ខ្លួន**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាប៉ូលីសចរាចរណ៍មិនត្រូវឱ្យមានតទៅទៀតចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាក ហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងននត្រូវបកចេញ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់បទបញ្ជាទៅដល់លោកស្នងការនគរបាលខេត្ត ពិសេសប៉ូលីសចរាចរណ៍ ត្រូវតែហាមឃាត់និងមិនត្រូវឱ្យមានតទៅទៀតឡើយ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាក ហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនន ត្រូវបកចេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ចំពោះរថយន្តដឹកទំនិញទាំងអស់ ដែលមានស្លាកVIP មានបិទស្លាក ហ.ជ គឺត្រូវដកចេញទាំងអស់នៅលើកញ្ជក់ឡាន មិនត្រូវអោយមាន ហើយរថយន្តដឹកទំនិញ ឬរថយន្តធំៗ ដែលមានបិទស្គុតខ្មៅនៅកញ្ចក់ ឬដាក់រីដូរវាំងនង ក៏មិនត្រូវឱ្យមានដែរ ។ បញ្ហានេះសូមកម្លាំងសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ដែលឈរជើងនៅតាមដងផ្លូវនានាទូទាំងខេត្តតាកែវ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងអនុវត្តឱ្យបានល្អថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា បញ្ហារថយន្តនេះផងដែរ សូមកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ចំពោះរថយន្តដែលដឹកសំពីងសំពាង ឡានទូរីសដែលដឹកទំនិញដាក់ឥវ៉ាន់ខ្ពស់ៗ យើងត្រូវតែហាមឃាត់ និងអប់រំណែនាំពួកគាត់មិនត្រូវដឹកទំនិញបែបនេះទៀតឡើយ ព្រោះវាងាយនឹងគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរួមដំណើរលើផ្លូវជាមួយគ្នា ដូច្នោះត្រូវពិនិត្យឱ្យបានម៉ត់ចត់ឡើងវិញ ។

ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ថា ទន្ទឹមនឹងការត្រួតពិនិត្យចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាកហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង សូមប៉ូលីសចរចារណ៍ត្រូវពង្រឹងការត្រួតពិនិត្យប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវតែត្រួតពិនិត្យគ្រឿងញៀនថែមទៀតផង ដើម្បីធានាឱ្យការគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឱ្យនៅមកត្រឹមកម្រិតទាបជាអប្បបរិមាណ ៕

អត្ថបទដែលជាប់ទាក់ទង