**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានគណៈកម្មការអឺរ៉ុបបានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឆ្នាំនេះ

ញូវដែលី៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឆ្នាំនេះ ក្នុងការប៉ុនប៉ងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងគ្រាដែលប្រធានាធិបតីអាមេរិក បន្តបង្កភាពវឹកវរខាងផ្នែកពាណិជ្ជកម្ម និងនយោបាយពិភពលោក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកស្រី Von der Leyen ខណៈថ្លែងកាលពីថ្ងៃសុក្រក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវដែលីថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងពិភពលោក»។

អ្នកស្រីបានបន្ថែមថា៖ «អ្នកអាចទុកចិត្តលើការប្តេជ្ញាចិត្តពេញលេញរបស់ខ្ញុំ ក្នុងការធ្វើឱ្យប្រាកដថា យើងអាចសម្រេចបាន»។

ភាគីទាំងពីរបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីឆ្នាំ២០០៧ ប៉ុន្តែការចរចាត្រូវបានផ្អាកនៅឆ្នាំ ២០១៣ ដោយសារកង្វះវឌ្ឍនភាពលើបញ្ហាជាច្រើន រួមទាំងពន្ធគយផងដែរ។ ការពិភាក្សាបានបន្តនៅឆ្នាំ២០២២ ហើយការចរចាលើកទី១០ ត្រូវបានកំណត់ពេលធ្វើឡើងនៅខែក្រោយនៅទីក្រុងព្រុចសែល។

ដំណើរទស្សនកិច្ចរបស់អ្នកស្រី Von der Leyen កើតមានឡើងក្នុងពេល ដែលកើតមានភាពមិនប្រាកដប្រជាជាសកល ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ និងគំរាមកំហែងដកហូតពន្ធគយថ្មី លើប្រទេសសម្ព័ន្ធមិត្តនិងប្រទេសជាសត្រូវ។ អ្នកស្រីបាននិយាយថា ភាពចលាចលនេះបង្កើតឱ្យមានភាពបន្ទាន់បន្ថែមទៀត កាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុបនិងឥណ្ឌា។

ដោយមិនសំដៅដោយផ្ទាល់ដល់សហរដ្ឋអាមេរិក អ្នកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា ការប្រកួតប្រជែងអំណាចដ៏ខ្លាំងបែបថ្មីនេះ គឺជាឱកាសសម្រាប់អឺរ៉ុប និងឥណ្ឌាដើម្បីរិះរកគំនិតថ្មីក្នុងការបង្កើតភាពជាដៃគូ របស់ពួកគេឡើងវិញ»។ អ្នកស្រីបានបន្ថែមថា៖ «ហើយយើងទាំងពីរនឹងទទួលបានប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការនិងការធ្វើការជាមួយគ្នា»។

សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសឥណ្ឌាជាមួយនឹងពាណិជ្ជកម្មសរុបចំនួន ១៣៧,៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣ និង២០២៤ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម របស់ប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង