**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ**ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ**ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប**ប្រធាន ECB ព្រមានពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរពីសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក**លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់**ព្រឹទ្ធសភាអាមេរិកអនុម័តវិក្កយបត្រផ្តល់មូលនិធិរយៈពេល៦ខែជាច្រើនម៉ោងមុនពេលផុតកំណត់បិទ**លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី**ជនសង្ស័យចំនួន ២,៨៧៦នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន**ចិន, រុស្ស៊ី និងអ៊ីរ៉ង់ អះអាង​ឡើងវិញ​នូវ​ការសន្ទនា​ថា​ជា​ជម្រើស​ដែលអាច​សម្រេចបាន​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់**កម្ពុជា និងអង្គការយូណេស្កូ ពិភាក្សាគ្នាលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ ការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ

កម្ពុជាចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ កម្ពុជា តាងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ សូមចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល (Marshall Islands) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ស្របតាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន កាលពីឆ្នាំ២០២៤ កន្លងនេះ។ នេះជាការលើកឡើងក្នុងគេហទំព័រ X របស់ Anti-Personnel Mine Ban Convention កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ការឆ្លើយតបរបស់ប្រជុំកោះម៉ាស្សល ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការជំរុញធ្វើសាកលភាវូបនីយកម្មឱ្យរដ្ឋមិនទាន់ក្លាយជារដ្ឋភាគី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសជំរុញលើកទឹកចិត្តឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន។

ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរឱ្យប្រជុំកោះម៉ាស្សលក្លាយជារដ្ឋភាគី តាមរយៈកំណត់ទូត កិច្ចប្រជុំទ្វេភាគីជាច្រើនលើក វេទិការUNESCAP វេទិការកោះប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម។

សូមញ្ជាក់ថា ប្រជុំកោះម៉ាស្សល គឺជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបញ្ចុះបញ្ចូលឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ ប្រជុំកោះម៉ាស្សល តែងតែបង្ហាញបំណងចង់ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់មនុស្ស ស្របតាមទិដ្ឋភាពមនុស្សធម៌នៃអនុសញ្ញាអូតាវ៉ា៕

អត្ថបទដែលជាប់ទាក់ទង