ឯកឧត្ដមបណ្ឌិត សុខ ទូច បញ្ចេញទស្សនៈថា «ករណីលោក Rodrigo Duterte សម្រាប់រូបខ្ញុំគាត់គឺជាវិរបុរស»
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ មីនាថា «ករណីលោក Rodrigo Duterte សម្រាប់រូបខ្ញុំគាត់គឺជាវិរបុរស» ។
ផ្សារភ្ជាបជាមួយករណីនេះដែរឯកឧត្ដមបណ្ឌិត សុខ ទូច ក៏បានលើកឡើងនូវទស្សនៈចំនួន ៨ចំណុចដូចខាងក្រោម៖
១.មុនលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីលោកបានដាក់កម្មវិធីនយោបាយកំទេចគ្រឿងញៀន។
២.អ្នករកសុីគ្រឿងញៀនមិនខ្លាចទេគុគច្រវាក់។
៣.អ្នកញ្ញៀននិងគ្រឿងញៀនហ៊ានធ្វើអ្វីៗទំាងអស់ឱ្យតែបានយកមកប្រើ។
៤.សង្គមមួយពោពេញទៅដោយគ្រឿងញៀនគ្មានទេសណ្តាប់ធ្នាប់។
៥.កែសង្គមមួយពោរពេញទៅដោយគ្រឿញៀនត្រូវតែប្រើកណ្ដាប់ដៃដែក។
៦.ការធ្វើដើម្បីសង្គមត្រូវតែហ៊ានពលិកម្មដើម្បីបុព្វហេតុមនុស្សជំនាន់ក្រោយ។
៧.តែលោកមិនបានយកផលប្រយោជន៍ពីគ្រឿញៀន ដើម្បីមានបានក្នុងគ្រួសារក៏ដូចខ្លួនគាត់ឡើយ។
៨.ដុំពេជ្របែបនេះ គឺមានមិនច្រើនទេលើលោកនេះ។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ បន្ទាប់ពីចាប់ខ្លួន លោក Rodrigo Duterte នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ៕