សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»
ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណសំណេះសំណាល និងពិសារភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកទៅដល់អ្នកវិភាគឥតជំនាញមួយចំនួន ពីមូលហេតុដែលកម្ពុជានាំចូលពីចិនច្រើនជាង នាំចេញពីកម្ពុជាទៅចិន គឺដោយសារតែកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន ពិសេសសាច់ក្រណាត់ដែលបម្រើឱ្យវិស័យកាត់ដេរនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេសវិញ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានចោទជាសំណួរទៅកាន់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែរិះ គន់ ថាក្រុមឧកញ៉ាកម្ពុជាថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះប្រធានាធិបតី ដុល ណាត្រាំយកសុទ្ធមហាសេដ្ឋី យកទៅគ្រប់គ្រងរដ្ឋអាមេរិកវិញតើពួកអ្នកគិតយ៉ាងណាដែរ? ៕