**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ**ប្រធានាធិបតីបារាំង អំពាវនាវឱ្យរុស្ស៊ី ទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក នាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក**តុលាការជប៉ុន ច្រានចោលនូវសំណើរដើម្បីលុបចោលការយល់ព្រម ដែលផ្តល់ដោយនិយតកររបស់ប្រទេស ក្នុងការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបី នៅលើឆ្នេរសមុទ្រជប៉ុន**លោក ដូណាល់ ត្រាំ ជំរុញលោក ពូទីន ឱ្យទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញចេញពីតំបន់ Kursk**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន១ភូមិ​​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិ​ ក្នុងស្រុកដងទង់​**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះសួរសុខទុក្ខ ទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ**ឯកឧត្ដម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី តម្កល់ប្រយោជន៍ជាតិជាអាទិភាព**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់អង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ នៃវិស័យអប់រំ និងវិស័យសុខាភិបាល**រាជរដ្ឋាភិបាល នឹងរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំការបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន**អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា កែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស

អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន

កៀវ៖ វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនមើលឃើញប្រទេសតួក គីជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន ហើយបន្ថែមថា រដ្ឋធានីកៀវបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២។

សមាជិកអង្គការណាតូតួកគី មានទំនាក់ទំនងស្ថិរភាពជាមួយរដ្ឋធានីកៀវ និងម៉ូស្គូ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ប្រទេសតួកគី បានរក្សាទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ ដោយគាំទ្រអ៊ុយក្រែនផ្នែកយោធា និងគាំទ្របូរណភាពទឹកដីរបស់ខ្លួន ខណៈបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។នៅពេលដែលអឺរ៉ុបកំពុងព្យាយាមពង្រឹងការការពារ និងសន្តិសុខរបស់ខ្លួន ទន្ទឹមនឹងស្វែងរកការធានាសម្រាប់រដ្ឋធានីកៀវ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមានជាមួយរដ្ឋធានីមូស្គូ ដែលតួកគីបានលេចចេញជាដៃគូសន្តិសុខដ៏មានសក្តានុពលដ៏សំខាន់មួយ។

លោក ហ្សេឡេនស្គី បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក អូម័រ បូឡាត (Ömer Bolat) និងរដ្ឋមន្ត្រីកសិកម្ម លោក អ៊ីប្រាហ៊ីម យូម៉ាកលី (Ibrahim Yumakli) ក្នុងរដ្ឋធានីកៀវ ហើយបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះគ្មានមនុស្សបើក និងការចូលរួមរបស់ក្រុមហ៊ុនតួកគីក្នុងការកសាងអ៊ុយក្រែនឡើងវិញ។

លោក ហ្សេឡេនស្គី បានលើកឡើងថា៖«អ៊ុយក្រែនចាត់ទុកតួកគីជាផ្នែកមួយនៃដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាដៃគូក្នុងលក្ខខណ្ឌនៃការធានាសន្តិសុខ ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សច្ចាប័នពាណិជ្ជកម្មសេរីតួកគីក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីតួកគី»។

លោក បូឡាត និងលោក យូម៉ាកលី ក៏បានចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមការងាររវាងតួកគី និងអ៊ុយក្រែន សម្រាប់ការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាម។

លោក បូឡាត បាននិយាយថា កិច្ចប្រជុំនេះត្រូវបានចូលរួមដោយក្រុមហ៊ុនជាង២០ នៅក្នុងផ្នែកកិច្ចសន្យា និងប្រឹក្សាបច្ចេកទេសរបស់ប្រទេសតួកគី ក៏ដូចជាតំណាងរដ្ឋ និងវិស័យឯកជនរបស់អ៊ុយក្រែនដែលពាក់ព័ន្ធនឹងការកសាងប្រទេសឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង