**កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ**សមត្ថកិច្ចខេត្តបាត់ដំបង បន្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុកជាប់ព្រំដែន**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស**លោក Emmanuel Macron ៖ បារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា**រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកានៅកម្ពុជា អាចរកចំណូលបានហើយ**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤

ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ថ្លែងប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យទី១៦ ខែមីនា ប្រេសិតអាម៉េរិក លោក ស្ទីវ វិតខហ្វ បានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន។ លោក វិតខហ្វ បានលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបវិជ្ជមានជាមួយលោក ពូទីន នៅមូស្គូ។

លោក វិតខហ្វ ដែលបានជួបជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ ខែមីនាបាននិយាយថា៖«ខ្ញុំរំពឹងថានឹងមានការហៅទូរសព្ទជាមួយប្រធានាធិបតីទាំងពីរនៅសប្តាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងសន្ទនាជាមួយអ៊ុយក្រែនផងដែរ ដោយបន្ថែមថាគាត់គិតថាការពិភាក្សារវាងលោក ត្រាំ និងលោក ពូទីន ពិតជាល្អ និងវិជ្ជមាន»។

លោក ត្រាំ កំពុងព្យាយាមលួងលោមលោក ពូទីន ឱ្យទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ ថ្ងៃដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈដែលភាគីជម្លោះទាំងពីរបានបន្តវាយប្រហារតាមអាកាសដាក់គ្នាយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោក ត្រាំ បានរៀបរាប់នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រទី១៤ ខែមីនាថាមានឱកាសដ៏ល្អដែលសង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះអាចឈានដល់ទីបញ្ចប់។ មេដឹកនាំអាម៉េរិករូបនេះបាន​ព្រមាន​ថា បទ​ឈប់​បាញ់​ត្រូវ​តែសម្រេច ដើម្បីបញ្ចៀសកុំឱ្យជម្លោះ​រវាង​រដ្ឋធានី​ម៉ូស្គូ និង​កៀវ​ឈាន​ដល់​សង្រ្គាម​លោក​លើក​ទី​បី។

លោក ត្រាំ ក៏ស្នើសុំលោក ពូទីន កុំសម្លាប់ទាហានអ៊ុយក្រែនរាប់ពាន់នាក់ដែលរុស្ស៊ីកំពុងវាយរុញច្រានចេញពីតំបន់ Kursk ។

លោក ពូទីន បានឆ្លើយតបវិញថា លោកនឹងគោរពសំណើរបស់លោក ត្រាំ ក្នុងការសង្គ្រោះជីវិតរបស់ទាហានអ៊ុយក្រែន ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។ ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងក៏បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោក ពូទីន បានផ្ញើសារទៅលោក ត្រាំ អំពីផែនការបទឈប់បាញ់តាមរយៈលោក វិតខហ្វ ដោយបង្ហាញពីសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នដែលកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចដើម្បីបញ្ចប់ជម្លោះ។

គួរជម្រាបជូនថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គឺ ឡាវរ៉ូវ អំពីជំហានបន្ទាប់ដើម្បីបិទបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានឱ្យដឹងថា អ្នកការទូតកំពូលទាំងពីរ បានយល់ព្រមបន្តធ្វើការឆ្ពោះទៅរកការស្តារទំនាក់ទំនងរវាងសហរដ្ឋអាម៉រិក និងរុស្ស៊ីផងដែរ។ យ៉ាងណា អ្នកនាំពាក្យរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាជាក់ស្តែងដែលកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ទទួលរៀបចំដោយអារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមនោះទេ៕

អត្ថបទដែលជាប់ទាក់ទង