**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស**លោក Emmanuel Macron ៖ បារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា**រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកានៅកម្ពុជា អាចរកចំណូលបានហើយ**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤**រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**អាមេរិក គំរាមដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា

ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

ម៉ានីល៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន ហ្វីលីពីន Rappler ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០ ០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។

ក្រុមអ្នកគាំទ្រលោក Duterte បានប្រែក្លាយការប្រារព្ធពិធីខួបលើកទី៨៨នៃការបង្កើតទីក្រុង Davao ដែលជាទីក្រុងកំណើតរបស់លោក Duterte ទៅជាការបង្ហាញការគាំទ្រ និងនាំគ្នាស្រែក ច្រៀង ក៏ដូចជាទាមទារឱ្យមានការធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះត្រឡប់មកកាន់ហ្វីលីពីនវិញ។

លោក Duterte ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់ ICC កាលពីថ្ងៃពុធ ទី១២ ខែមីនាកន្លងទៅ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង។ លោកត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។

អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូ ចំពោះមុខសវនាការនៃអង្គជំនុំជម្រះតុលាការ ICC កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា។ មនុស្សយ៉ាងហោច ៦២៥២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនក្រោមអាណត្តិជាប្រធានាធិបតីហ្វីលីពីនរបស់លោក Duterte ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ប៉ុន្តែ ខាងអង្គការសិទ្ធិមនុស្សអះអាងថាតួលេខ អ្នកស្លាប់មានច្រើនជាងនេះទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង