**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។

សេតវិមាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាវាមិនមែនជាការមិនស្ដាប់បង្គាប់តុលាការនោះទេ តែព្រមពេលជាមួយគ្នា បានអះអាងថាខ្លួនមានសិទ្ធិមិនអើពើនឹងសាលក្រមរបស់ចៅក្រមម្នាក់។ «ចៅក្រមតែម្នាក់គត់ នៅក្នុងទីក្រុងមួយមិនអាចបញ្ជា ឬបង្វែរការហោះហើររបស់យន្ដហោះមួយគ្រឿងដែលដឹកពេញទៅដោយពួកភេរវករអេលៀនបរទេស ដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក បាននោះទេ»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល។

គួរបញ្ជាក់ថា ចៅក្រមសហព័ន្ធម្នាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានរារាំងការអនុវត្តច្បាប់ Alien Enemies Act របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាច្បាប់មួយមានតាំងពីស.វទី១៨ និងត្រូវបានប្រើប្រាស់សម្រាប់តាមស្វែងរក និងប្រមូលផ្ដុំពលរដ្ឋអាមេរិកមានដើមកំណើតជប៉ុន យកទៅដាក់នៅឯជំរំឃុំឃាំងដោយមិនចាំបាច់ឆ្លងកាត់សវនាការកាត់ទោស អំឡុងសង្រ្គាមលោកលើកទី២។

លោក ត្រាំ កំពុងប្រើប្រាស់ច្បាប់នេះដើម្បីពន្លឿនបណ្ដាញមនុស្សដែលត្រូវបានចោទប្រកាន់ថាជាសមាជិកក្រុមឧក្រិដ្ឋជន Tren de Aragua ដែលជាក្រុមឧក្រិដ្ឋជនវ៉េណេស៊ុយអេឡាមួយមានជាប់ពាក់ព័ន្ធ នឹងការចាប់ជំរិត និងស៊ីឈ្នួលសម្លាប់មនុស្ស៕

អត្ថបទដែលជាប់ទាក់ទង