**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស**លោក Emmanuel Macron ៖ បារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា**រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកានៅកម្ពុជា អាចរកចំណូលបានហើយ**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤**រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**អាមេរិក គំរាមដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន

បាងកក៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័ររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃសុក្រថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន។ លោកបានសន្យាថានឹងចាត់វិធានការបន្ថែមទៀតដើម្បីជួយជំរុញលទ្ធភាពទទួលបានឥណទាន។

ប្រទេសថៃមានអនុបាតបំណុលគ្រួសារធៀបនឹង ផ.ស.ស ចំនួន ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៤ ដែលស្មើនឹង ១៦,៣ពាន់ពាន់លានបាត (៤៨២ពាន់លានដុល្លារ) ដែលស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតបំណុលខ្ពស់បំផុតនៅអាស៊ី។ រដ្ឋាភិបាលថៃមើលឃើញថា បំណុលគ្រួសារជាឧបសគ្គដ៏ធំចំពោះការប្រើប្រាស់និងកំណើនសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pichai Chunhavajira ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ទោះបីជាបំណុលគ្រួសារមិនបានធ្លាក់ចុះភ្លាមៗក៏ដោយ ប៉ុន្តែវាបានចាប់ផ្ដើមមានស្ថិរភាព»។ លោកបានបន្ថែមថា ក្រសួងនឹងពិភាក្សាជាមួយធនាគារនានានៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌឥណទានសម្រាប់អ្នកខ្ចី។

លោកបានបន្តថា កម្ចីមិនដំណើរការប្រចាំត្រីមាសមិនមានការកើនឡើងទេ។ លោកក៏បានលើកឡើងផងដែរពីកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ និងទី៤ កាលពីឆ្នាំមុនដែលមានលើស ៣ភាគរយ។

រដ្ឋាភិបាលរបស់ប្រទេសថៃមានគោលដៅកំណើនសេដ្ឋកិច្ច ៣ភាគរយនៅឆ្នាំនេះ ហើយសង្ឃឹមថា កំណើនសេដ្ឋកិច្ចនឹងកើតខ្ពស់ជាងអត្រានេះតាមរយៈវិធានការជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ៤,៤ពាន់លានដុល្លារ និងវិធានការផ្សេងទៀតដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។ សេដ្ឋកិច្ចថៃបានកើនឡើង ២,៥ ភាគរយកាលពីឆ្នាំមុនដែលទាបជាងប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង