នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់
ញូវដេលី៖ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា
បានអះអាងថា ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោក ដោយមានគោលដៅច្បាស់លាស់។
លោក ម៉ូឌី បានអះអាងនៅក្នុងផតខាសមួយដោយសំដៅទៅលើអាណត្តិទី២របស់លោក ត្រាំ ថា៖«លើកនេះ លោក ត្រាំ ហាក់ដូចជាបានរៀបចំខ្លួនល្អជាងមុន»។ លើសពីនេះ លោកបានសង្កត់បន្ថែមថា៖«លោក ត្រាំ មានគោលដៅច្បាស់លាស់ ជាមួយនឹងជំហានដែលបានកំណត់យ៉ាងច្បាស់លាស់ ដោយជំហាននីមួយៗត្រូវបានបង្កើតឡើងដើម្បីបាញ់ឆ្ពោះទៅរកគោលដៅរបស់លោក»។
ជាមួយគ្នា លោក ម៉ូឌី ក៏បានសរសើរលោក ត្រាំ ចំពោះភាពសប្បុរស និងបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងមេដឹកនាំដឹកនាំទាំង២។ ជាក់ស្តែង លោក ម៉ូឌី បានសង្កត់ធ្ងន់ថា«ការឆ្លុះបញ្ចាំងរបស់លោក ត្រាំ បានបង្ហាញពីស្មារតី America First របស់លោក ដូចខ្ញុំជឿជាក់លើការដឹកនាំប្រទេសឥណ្ឌាដំបូង»។ ទន្ទឹមគ្នានោះ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដែលដំណើរការជាងបីម៉ោង លោក ម៉ូឌី បានអះអាងអំពីបញ្ហាការទូត និងបញ្ញាសិប្បនិមិត្តផងដែរ។
សូមរំឭកថា បន្ទាប់ពីលោក ម៉ូឌី និងលោក ត្រាំ ជួបប្រជុំគ្នាកាលពីខែមុន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយបញ្ហាពន្ធ និងឯកភាពលើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំ២០២៥ ដែលមានបំណងឈានដល់ពាណិជ្ជកម្មទ្វេភាគីចំនួន៥០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈឥណ្ឌា ស្ថិត ក្នុង ចំណោម ដៃគូ ពាណិជ្ជកម្ម ដែល ត្រូវ ប្រឈម មុខ នឹងគំនាប ពន្ធ ចាប់ពី ខែ មេសានេះតទៅ៕