**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥

ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប

ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល BETTER LIVING ក្រោយការសម្របសម្រួលពីមជ្ឈមណ្ឌល JIFPRO (Japan International Forestry Promotion and Cooperation) បានឈានដល់ការចុះហត្ថលេខាលើគម្រោង ស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។

ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ បានលើកឡើងថា គម្រោងនេះ បានរៀបចំឡើង ចូលរួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវបានដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងពិធីនៃការចុះកិច្ចព្រមព្រៀងគម្រោងស្តារព្រៃឈើឡើងវិញ ក្នុងឧទ្យានជាតិភ្នំគូលែន លោក Jun Manabe ប្រធាន ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ចាក់ថា មជ្ឈមណ្ឌលគាំទ្រគោលដៅយុទ្ធនាការ «ពន្លកបៃតង» និង បង្ហាញពីស្មារតីយ៉ាងមុតមាំ ក្នុងការគាំទ្រ សកម្មភាពស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដី ទំហំប្រមាណ ៣០ហិកតា ចាប់ពីឆ្នាំ២០២៥-២០៣០ និងបន្តការថែទាំរហូតដល់ឆ្នាំ២០៣២។

សូមបញ្ជាក់ថា ការស្តារព្រៃឈើឡើងវិញនឹងត្រូវអនុវត្ត ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំ គ្រប់គ្រងនិងតម្រង់ទិសផ្នែកបច្ចេកទេស ពីនាយកដ្ឋានជំនាញ សម្របសម្រួលដោយមន្ត្រីឧទ្យានុរក្សរបស់ឧទ្យានជាតិ ដើម្បីលើកកម្ពស់ ការយល់ដឹងពីវិធាននៃការស្តារព្រៃឈើ ឡើងវិញ បង្កើនការអប់រំពីកិច្ចគាំពារបរិស្ថាន និងសង្គម។

គួររំលឹងផងដែរថា ចាប់តាំងឆ្នាំ២០២៣-២០២៤ មជ្ឈមណ្ឌល JIFPRO បានគាំទ្រគម្រោងស្តារព្រៃឈើឡើងវិញ សាកល្បង ដោយដាំឈើចម្រុះចំនួនជាង ៦ ៧៤០ដើម លើផ្ទៃដីព្រៃរេចរឹល ទំហំ ៦ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»។ តាមរយៈលទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង សាកល្បង (អត្រារស់រហូតដល់ ៧២%) ទើបគម្រោង THE BLUE AND GREEN PROJECT ដំណាក់កាលទី៣ របស់ មជ្ឈមណ្ឌល បានជ្រើសយកប្រទេសកម្ពុជា អនុវត្តគម្រោង ចាប់ពីឆ្នាំ២០២៥ តទៅបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង