**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប

ព្រុចសែល៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Airbus ក្រុមហ៊ុនសុសវែរបារាំង Dassault Systemes និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបតូចៗជាង ៩០ ព្រមទាំងក្រុមបញ្ចុះបញ្ចូលផ្សេងទៀតបានជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុននិងក្រុមបញ្ចុះបញ្ចូលទាំងនេះបានឱ្យដឹងថា ការវិវឌ្ឍថ្មីៗនៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងវិធានការរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីភាពបន្ទាន់របស់អឺរ៉ុបក្នុងការចាត់វិធានការដើម្បីរក្សាស្វ័យភាពជាយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងវិស័យសំខាន់ៗ។

ពួកគេបានឱ្យដឹងនៅក្នុងលិខិតចំហរមួយចុះថ្ងៃទី១៤ ខែមីនាថា៖ «អឺរ៉ុបត្រូវការស្តារគំនិតផ្តួចផ្តើមនេះ ហើយក្លាយជាប្រទេសកាន់តែឯករាជ្យខាងផ្នែកបច្ចេកវិទ្យានៅគ្រប់ស្រទាប់ទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗរបស់ខ្លួនរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធឡូជីខល ដូចជាកម្មវិធី វេទិកា ប្រព័ន្ធផ្សព្វផ្សាយ ក្របខ័ណ្ឌនិងគំរូបញ្ញាសិប្បនិម្មិតរហូតដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាបន្ទះសៀគ្វី កុំព្យូទ័រ ការផ្ទុក និងការតភ្ជាប់»។

ពួកគេបានឱ្យដឹងថា៖ «ភាពពឹងអាស្រ័យលើគេខ្លាំងនាពេលបច្ចុប្បន្នរបស់អឺរ៉ុបបង្កើតហានិភ័យសុវត្ថិភាព និងភាពជឿជាក់ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់យើង និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់យើង»។

លិខិតដដែលនោះបានឱ្យដឹងទៀតថា មូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋគឺជាគន្លឹះក្នុងការផ្តល់ហិរញ្ញប្បទានដល់គោលដៅដ៏មានមហិច្ឆតានេះ ជាពិសេសនៅក្នុងផ្នែកប្រើប្រាស់ដើមទុនច្រើននៃខ្សែច្រវាក់តម្លៃ ដូចជាបច្ចេកវិទ្យា quantum និងបន្ទះឈីបជាដើម។

លិខិតនេះក៏បានស្នើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានានៅសហភាពអឺរ៉ុបប្រកាន់យកគោលនយោបាយ «ទិញទំនិញរបស់អឺរ៉ុប» ក្នុងការដេញថ្លៃលទ្ធកម្មដើម្បីជំរុញតម្រូវការ និងលើកទឹកចិត្តឱ្យអាជីវកម្មធ្វើការវិនិយោគ។

លិខិតនេះបានបន្ថែមថា៖ «គោលបំណងគឺមិនមែនផាត់ចេញក្រុមហ៊ុនមិនមែនអឺរ៉ុបនោះទេ ប៉ុន្តែដើម្បីបង្កើតលំហរមួយដែលក្រុមហ៊ុនផ្គត់ផ្គង់នៅអឺរ៉ុបអាចប្រកួតប្រជែងដោយស្របច្បាប់ (និងបង្ហាញពីភាពត្រឹមត្រូវក្នុងការដាក់ទុនវិនិយោគ)»។

ហត្ថលេខីនៅលើលិខិតចំហរនេះរួមមានក្រុមហ៊ុនផ្តល់សេវាខ្លោដ OVH Cloud របស់ប្រទេសបារាំងនិងដៃគូរបស់ខ្លួនក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបផ្សេងទៀត វិទ្យាស្ថានសុសវែរអឺរ៉ុប បណ្តាញក្រុមហ៊ុនទើបបង្កើតថ្មីអឺរ៉ុប សមាគមបញ្ញាសិប្បនិម្មិតអាល្លឺម៉ង់ មណ្ឌលបណ្តាញអ៊ីនធឺណិត Amsterdam Internet Exchange (AMS-IX) និងធនាគារវិនិយោគសាធារណៈបារាំង BPI France។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង