**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព

ថៃយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់

បាងកក៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់ ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការ។

ក្រសួងការបរទេស ទទួលស្គាល់បញ្ហានេះដោយបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមជាគោលការណ៍ ដើម្បីកាត់បន្ថយរយៈពេលស្នាក់នៅពី៦០ថ្ងៃ មកនៅត្រឹម៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសនានា ដែលបានផ្តល់ការលើកលែងទិដ្ឋាការក្រោមកម្មវិធីរបស់រាជរដ្ឋាភិបាល។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានពិភាក្សាមុននឹងប្រកាសជាផ្លូវការនូវការកែសម្រួលបទប្បញ្ញត្តិនេះ។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី៩៣ប្រទេស ចូលទៅក្នុងប្រទេសថៃ សម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី៦០ថ្ងៃ។

ប្រតិបត្តិករទេសចរណ៍ បានសម្ដែងការព្រួយបារម្ភលើរយៈពេលនេះ ដោយសារអ្នកទេសចរផ្លូវវែងជាធម្មតាស្នាក់នៅត្រឹមតែ១៤ទៅ២១ថ្ងៃជាមធ្យម ខណៈអ្នកធ្វើដំណើរផ្លូវខ្លីចំណាយពេលតិចជាង២សប្តាហ៍ក្នុងមួយការធ្វើដំណើរ ឬប្រហែល៧ថ្ងៃជាមធ្យម។សមាគមភ្នាក់ងារទេសចរណ៍ថៃ បានលើកឡើងពីការព្រួយបារម្ភនេះ ជាមួយក្រសួង ដោយសារតែមានការកើនឡើងនៃចំនួនជនបរទេសធ្វើការ ឬរកស៊ីខុសច្បាប់នៅក្នុងប្រទេស។

លោកស្រី ណាត់រីយៈ ថៈវីវង្ស រដ្ឋលេខាធិការអចិន្ត្រៃយ៍របស់ក្រសួង បានណែនាំដល់នាយកដ្ឋានទេសចរណ៍ ឱ្យអនុវត្តច្បាប់ធុរកិច្ចទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យកាន់តែធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលប្រតិបត្តិការពិសេសដែលដំណើរការដោយអាជ្ញាធរចំនួន៦ រួមទាំងនាយកដ្ឋានទេសចរណ៍ និងប៉ូលិសទេសចរ បានស៊ើបអង្កេតជាប់លាប់នូវសកម្មភាពខុសច្បាប់ដែលកើតឡើងនៅកោះភូកេត និងតំបន់ទេសចរណ៍ដ៏ពេញនិយមចំនួន៥ផ្សេងទៀត។ នៅឆ្នាំ២០២៤ នាយកដ្ឋានបានដកហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន៤០ សម្រាប់ការផ្លាស់ប្ដូរនាយកដែលមានការអនុញ្ញាត និងសមាមាត្រនៃនាយក និងម្ចាស់ភាគហ៊ុន បណ្តាលឱ្យពួកគេបាត់បង់សិទ្ធិក្នុងការធ្វើអាជីវកម្មទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង