**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស

តេហ្គូស៊ីហ្គាល់ប៉ា៖ បើតាមប្រធានសេវាពន្លត់អគ្គិភ័យប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា មនុស្សចំនួន៦នាក់ត្រូវស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់(Roatan) ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស។

ប្រធានសេវាពន្លត់អគ្គិភ័យនៃកោះរ៉ូតាន់ លោក វីលមើ ហ្គូអឺរើរ៉ូ (Wilmer Guerrero) បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា មនុស្សចំនួន៦នាក់បានស្លាប់ ខណៈអ្នកដំណើរចំនួន៨នាក់ផ្សេងទៀតទំនងជានៅតែស្ថិតនៅក្នុងយន្តហោះ ដែលកំពុងលង់លិចនៅក្នុងទឹកសមុទ្ទ។ ដោយឡែក ប៉ូលិសកោះនេះបានអះអាងថា យន្តហោះបានធ្លាក់ចូលទៅក្នុងទឹកភ្លាមៗ បន្ទាប់ពីបានហោះឡើង។ ជាមួយគ្នានេះ អាជ្ញាធរក៏បានគូសបញ្ជាក់ថា៖«ប្រតិបត្តិការជួយ សង្គ្រោះ គឺ ពិតជាពិបាកណាស់ ព្រោះ យន្តហោះ ធ្លាក់ ចូលទឹក សមុទ្ទ»។

ជុំវិញហេតុការណ៍នេះ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសហុងឌូរ៉ាស់ បានប្រាប់វិទ្យុក្នុងស្រុកមួយថា យន្តហោះនេះមានឈ្មោះថា Jetstream ដែលត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Honduran Lanhsa ដោយបានដឹកអ្នកដំណើរសរុបចំនួន១៧នាក់ រួមទាំងអាកាសយានិកចំនួន៣នាក់ផងដែរ។

គួរបញ្ជាក់ថា យន្តហោះនេះក៏បានដឹកអ្នកដំណើរជនជាតិអាម៉េរិកម្នាក់ ជនជាតិបារាំងម្នាក់ ក៏ដូចជាអនីតិជនពីរនាក់ផ្សេងទៀតផងដែរ។

តាមពិតទៅ យន្តហោះនេះគ្រោងហោះហើរទៅកាន់អាកាសយានដ្ឋាន La Ceiba នៅលើដីគោកនៃប្រទេសហុងឌូរ៉ាស ប៉ុន្តែជាអកុសល ហោះមិនទាន់បានស្រួលបួលក៏ធ្លាក់ចូលទៅក្នុងមហាសាគរ។ យ៉ាងណា អាជ្ញាធរមិនទាន់អាចបញ្ជាក់អំពីមូលហេតុនៃការធ្លាក់នេះទេ ខណៈប្រតិបត្តិការស៊ើបអង្កេតកំពុងដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង