**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»។ សិក្ខាសាលានេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ដែលមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ។

ក្នុងមតិស្វាគមន៍ និងបើកសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា “គោលបំណងនៃការជួបជុំនាពេលនេះ ដើម្បីពិនិត្យមើលអំពីការរៀបចំនូវមុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ ដើម្បីគាំទ្រដល់ការអនុវត្តនូវមុខងារ ភារកិច្ចរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីកសាង គាំទ្រការលើកកម្ពស់គុណភាពនៃប្រព័ន្ធស្ថិតិជាតិ ឱ្យកាន់តែមានគុណភាព ក្នុងការឆ្លើយតប គាំទ្រដល់ការរៀបចំគោលនយោបាយ ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល”។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការគិតគូរអំពីគុណវុឌ្ឍិ និងការវិវត្តនូវមុខដំណែងរបស់មន្ត្រី គឺជាចំណែកមួយក្នុងការគាំទ្រកិច្ចការងារផ្សេងៗទៀត។ ដោយនៅក្នុងក្របខណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺចង់ជំរុញឱ្យដំណើរការនៃវិទ្យាស្ថានជាតិស្ថិតិ មានសមិទ្ធកម្មជាក់លាក់ មានមន្ត្រីដែលមានសមត្ថភាព ត្រូវតាមតម្រូវការនៃការងារ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គសិក្ខាសាលាថា “យើងខ្ញុំពីក្រសួងមុខងារសាធារណៈ ចូលរួមក្នុងការជួយគាំទ្រ និងចង់ស្តាប់មតិយោបល់របស់អង្គសិក្ខាសាលា ដើម្បីត្រៀមខ្លួនជួយ ហើយរឿងអ្វីដែលក្រសួងមុខងារសាធារណៈជួយបាន យើងខ្ញុំនឹងប្រឹងជួយឱ្យអស់លទ្ធភាព ព្រោះយើងចង់ឃើញការប្រើប្រាស់ធនធានបញ្ញវ័ន្ត យើងចង់ឃើញដំណើរការរបស់ស្ថាប័នប្រព្រឹត្តទៅមានប្រសិទ្ធភាពកាន់តែប្រសើរឡើង”។

សូមជម្រាបថា សិក្ខាសាលានេះ មានការរៀចំឱ្យមានបទបង្ហាញស្តីពី «ការកំណត់គុណវុឌ្ឍិ និងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ» ដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងលោក លន គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងមុខងារសាធារណៈ ព្រមទាំងវេទិកាពិគ្រោះយោបល់ និងផ្តល់ធាតុចូល ៕

អត្ថបទដែលជាប់ទាក់ទង