សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
វេទិកានេះមានគោលបំណងរួមគ្នាវាយតម្លៃលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បីមានមូលដ្ឋានច្បាស់លាស់បន្ថែមទៀតសម្រាប់បន្តពង្រឹងការរៀបចំ និងការអនុវត្តកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥របស់រាជរដ្ឋាភិបាល សំដៅសម្រេចចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕