**កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ**សមត្ថកិច្ចខេត្តបាត់ដំបង បន្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុកជាប់ព្រំដែន**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស**លោក Emmanuel Macron ៖ បារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា**រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកានៅកម្ពុជា អាចរកចំណូលបានហើយ**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤

អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន៖ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ។

ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ត្រូវបានរៀបចំឡើងក្រោម គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ផ្អែកតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ វេទិកានេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កិច្ចដំណើរការរៀបចំវេទិកានេះត្រូវអនុវត្តទៅតាមជំហានសំខាន់ៗចំនួន ៣ រួមមាន៖ ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។ ជំហានទី២៖ ការរៀបចំកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប. និង ជំហានទី៣៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។

ក្នុងជំហាននីមួយៗផ្តោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១. ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ, ២. ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ, ៣. ស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៤. ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ, ៥. ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ, ៦. ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និង៧. ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម។

លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងទៀតថា ដើម្បីធានាដល់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាម គោលការណ៍ ខ្លឹមសារ និងជំហាននានាដែលបានកំណត់ គ.ជ.អ.ប.បានសហការរៀបចំយន្តការ គាំទ្រ បណ្តុះបណ្តាល តាមដាន ត្រួតពិនិត្យ និងតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការរៀបចំវេទិកានេះ។ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) សម្រាប់ជាមូលដ្ឋានរៀបចំកិច្ចប្រជុំ និងវេទិកាដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលការងារ និងបញ្ហាប្រឈម ព្រមទាំងបានកំណត់នូវវិធានការ ចាំបាច់នានាសម្រាប់ដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលរបស់ខ្លួនបានជួបប្រទះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា «ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន» ៕

អត្ថបទដែលជាប់ទាក់ទង