**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ

លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទទី១៧ មីនាអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកគោះទ្វារសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ» សម្រាប់កិច្ចពិភាក្សាលើបញ្ហារាប់សិបជំពូក ខណៈភាពតានតឹងសេដ្ឋកិច្ចរវាងមហាអំណាចទាំង២ កំពុងស្ថិតក្នុងរបត់រលាក។

លោក ត្រាំ បានបានលើកឡើងប្រកបដោយភាពសុទិដ្ឋិនិយម និងភាពវិជ្ជមានក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អំពីការស្តារ ឡើងវិញនៃទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយលោក ស៊ី ជីនពីង។ ជាក់ស្តែង លោក ត្រាំ បានបញ្ជាក់ថា៖«លោក[ស៊ី] នឹងមកក្នុងពេលដ៏ខ្លីខាងមុខនេះ»។

យ៉ាងណា មាន សញ្ញាណ តិចតួចណាស់ នៃ ការ វិវឌ្ឍ ទៅមុខជុំវិញទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ដោយសារតែប្រទេសទាំង២បានជាប់គាំងលើបញ្ហាជាច្រើន ជាពិសេសទាំងស្តេចឥន្រ្ទីអាម៉េរិក និងស្តេចនាគរាជចិនសុទ្ធតែបៀមជាប់នូវគំនុំ និងចរិតមានះចង់ឈ្នះ-ចង់ចាញ់ដូចគ្នា។

គេនៅបានថា បុរសឥន្រ្ទីអាម៉េរិកត្រាំ បានយកពន្ធ២០ភាគរយលើការនាំចូលផលិតផលទាំងអស់ពីប្រទេសចិន ចាប់តាំងពីឈានជើងចូលកាន់តំណែងកាលពីខែមករា ដោយយកលេសថា រដ្ឋធានីប៉េកាំងមិនអាចទប់ស្កាត់បានលើរំហូរនៃសារធាតុញៀនហ្វេតានីលខុសច្បាប់ ចូលទៅក្នុងសង្គមអាម៉េរិក។

ជាមួយគ្នា ប្រធានាធិបតី អាម៉េរិក បញ្ជាក់ថា ពន្ធ គឺ ចាំបាច់ ដើម្បី រក្សា តុល្យភាព ទំនាក់ទំនង ពាណិជ្ជកម្ម មិន ស្មើគ្នា ជាមួយ បរទេស និង ដើម្បី បង្កើន ប្រាក់ចំណូល សម្រាប់ រដ្ឋាភិបាល។ យ៉ាងណាក៏ដោយ មហាយក្សចិន ជំទាស់នឹងការយកពន្ធនេះ ហើយរដ្ឋធានីប៉េកាំងបានដាក់កំណត់នូវសកម្មភាពពាណិជ្ជកម្មសាជាថ្មី ដើម្បីសងសឹកចំណាត់ការរបស់លោក ត្រាំ វិញ៕

អត្ថបទដែលជាប់ទាក់ទង