**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ

អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិន ដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញគម្រោងបោះទុនវិនិយោគ រោងចក្រកែច្នៃ និងដាំដុះដំណាំដំឡូងមីនាំចេញ ក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងជំនួបនោះ លោក Zhao ShuJie នាយកប្រតិបត្តិក្រុមហ៊ុន Danong Agriculture Development បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុន Tianguan Global Cassava Processing Trading មានឱកាសបានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលខេត្ត គឺដើម្បីជម្រាបជូនអំពីគោលបំណងចង់វិនិយោគ ប្រមូលទិញដំឡូងមី ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ព្រមទាំងសាងសង់រោងចក្រមួយ ធ្វើការកែច្នៃដំឡូងមី ជាឥន្ទនៈអេតាណុល ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។

លោកបន្តថា ម្យ៉ាងវិញទៀត ក្រុមហ៊ុន Tianguan Global Cassava Processing Trading ដែលមានភាគហ៊ុន ជាមួយក្រុមហ៊ុនដែលមានស្រាប់ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ក៏មានបំណងចង់ពង្រីកមូលដ្ឋានដាំដុះ ដំឡូងមីរបស់ខ្លួនបន្ថែមទៀតផងដែរ។ សម្រាប់ដើមទុននៃការវិនិយោគ ក្នុងទឹកដីខេត្តពោធិ៍សាត់ គឺមានចំនួនទឹកប្រាក់រហូតទៅដល់ ២០០លានដុល្លារឯណោះ។

ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្ត ចំពោះបំណងប្រមូលទិញដំឡូងមី ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្កើតរោងចក្រកែច្នៃដំឡូងមី ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្ដមបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោក និយាយជារួមនឹងនិយាយដោយឡែក ឯកឧត្ដមក៏ចង់ឃើញការដាំដុះ ការកែច្នៃ និងការនាំចេញនេះ មានសន្ទុះពីខេត្តពោធិ៍សាត់ផងដែរ”។

ជាមួយគ្នានោះ ឯកឧត្ដមសង្ឃឹមថា ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងខេត្ត ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងកំណើនសេដ្ឋកិច្ចខេត្ត។ ទន្ទឹមនឹងនេះ ឯកឧត្ដមនឹងផ្តល់ឱកាសសមរម្យជាថ្មីម្តងទៀត ដើម្បីជួបពិភាក្សាការងារនេះ ក្នុងការពន្លឿនកិច្ចដំណើរការគម្រោង ឱ្យប្រព្រឹត្តទៅដោយរលូន៕

អត្ថបទដែលជាប់ទាក់ទង