ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន
ភ្នំពេញ៖ មន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន គឺជាសារដាស់តឿនរបស់លោកឧត្តម សេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលេីកទិស ដៅសម្រាប់អនុវត្តខែបន្ត នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៥។
ការថ្លែងរំលឹកដាស់តឿនរបស់ លោកឧត្តម សេ នី យ៍ទោ ស្នងការ នៅពេលនេះមិនមែនជាលេីកដំបូង នោះទេ ប៉ុន្តែជាការរំលឹកដាស់ តឿនជារឿយៗក្នុង នាមជាថ្នាក់ដឹកនាំស្នងការ មិនចង់ឃេីញមន្រ្តីថ្នាក់ ក្រោមរបស់ខ្លួនណាមួយ មានការពាក់ ព័ន្ធនឹងបញ្ហានេះឡេីយ ទាំងការ ប្រេីប្រាស់ ការចែកចាយ ការជួញដូរឬ ធ្វេីជាខ្នងបង្អែងនៃអំពេីល្មេីស គ្រឿងញៀននេះ។
ក្រៅពីនេះលោកស្នងការបានប្រកាសថា មន្ត្រីនគរ បាលដែលមានកំហុសខាងវិន័យរបស់កងក ម្លាំងនគរ បាលជាតិ ក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជាបណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញ ខ្លួន នៅការិ យាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូចមុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេល យូរ ដេីម្បីឱ្យគាត់ បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះដែលការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧ ត្តម អភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ថ្លែងនាប៉ុន្មានថ្ងៃកន្លងទៅ។
តាមរយៈសារដាស់តឿននេះសង្ឃឹមថា មន្រ្តីនគរបាលគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរព វិន័យនិង បទបញ្ជា របស់ថ្នាក់ដឹកនាំជឿជាក់ថាមិនមានមន្រ្តីនគរ បាលរូបណាមានការពាក់ព័ន្ធជា មួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរ សេនាតូចនគរបាលកាពារព្រំដែនគោក និងអធិការនគរបាលក្រុងស្រុក រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀតហេីយនៅចុងបញ្ចប់លោកស្នងការបាន ចែកនូវសម្ភារៈអាវចំ ណាំងប្លាតដែលជាអំណោយដ័ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ ជូនដល់ អង្គភាព អធិការដ្ឋាននគរបាលក្រុង ស្រុក ផែនការងារ ជំនាញ បានប្រេីប្រាស់បំ ពេញភារកិច្ចប្រចាំថ្ងៃ៕