**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

កម្ពុជា-ទីម័រខាងកើត បង្ហាញពីគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET

ភ្នំពេញ៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការស្វាគមន៍និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ឱ្យមានកិច្ចសហប្រតិបត្តិការក្នុងកម្រិតនៃការចុះអនុស្សរណៈយោគយល់រួមគ្នា រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៣ឆ្នាំមកហើយ ដូចនេះឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Ermenegildo Krupa Lopes បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេសឯកឧត្តម បានកោតសរសើរចំពោះប្រទេសកម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យ មានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។

ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងការគាំទ្រចំពោះការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនិងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង