**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ

ញូដេលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥ ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា​ SFJ ជាអង្គការភេរវករ។

ការស្នើសុំនេះធ្វើឡើង ជាងមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរារាំងផែនការដែលពាក់ព័ន្ធនឹងមន្ត្រីឥណ្ឌាម្នាក់ ក្នុងការសម្លាប់មេដឹកនាំក្រុម SFJ នៅក្នុងសហរដ្ឋអាមេរិក។ វ៉ាស៊ីនតោនបានផ្សព្វផ្សាយជាសាធារណៈអំពីផែនការនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយក្រោយមកបានចោទប្រកាន់អតីតមន្ត្រីចារកម្មឥណ្ឌាម្នាក់ ពីបទដឹកនាំផែនការប្រឆាំងនឹងលោក Gurpatwant Singh Pannun ដែលជាពលរដ្ឋអាមេរិក-កាណាដា និងជាទីប្រឹក្សាទូទៅនៃក្រុម SFJ។

ប្រភពរដ្ឋាភិបាលឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការស្នើសុំរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីដាក់ក្រុម SFJ ចូលក្នុងបញ្ជីក្រុមភេរវករ បានធ្វើឡើងនៅក្នុងអំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ដែលបានជួបជាមួយប្រធានចារកម្មជាតិរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍អំពីសំណើនេះផងដែរ។

គួរបញ្ជាក់ថា ក្រុម SFJ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ បានធ្វើប្រជាមតិដើម្បីជំរុញឱ្យមានរដ្ឋដាច់ដោយឡែកមួយសម្រាប់ជនជាតិ Sikhs ដែលគេហៅថា Khalistan នៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ។ ប្រទេសឥណ្ឌាបានហាមឃាត់ក្រុម SFJ ក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការគាំទ្ររបស់ក្រុមនេះ ចំពោះសកម្មភាពជ្រុលនិយម និងអបគមន៍ ហើយលោក Pannun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជា «ភេរវករបុគ្គល» ក្នុងឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង