**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

លោក ពូទីន និងលោក ដូណាល់ ត្រាំ សន្ទនាគ្នាតាមទូរស័ព្ទពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន

បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទរយៈពេលជាងពីរម៉ោង ដោយពិភាក្សាអំពីដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។

វិមានក្រឹមឡាំងបានរាយការណ៍ថាមេដឹកនាំទាំងពីរ បាននិយាយអំពីបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើង ការផ្លាស់ប្តូរអ្នកទោស និងសន្តិសុខដែនសមុទ្រ ដោយលោកពូទីនបានឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់លោក ដូណាល់ ត្រាំ ។ មេដឹកនាំទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការធ្វើឱ្យទំនាក់ទំនងអាមេរិក-រុស្ស៊ីមានលក្ខណៈធម្មតា ដោយយល់ព្រមបន្តការពិភាក្សា អំពីសន្តិសុខពិភពលោក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសូម្បីតែការផ្លាស់ប្តូរវប្បធម៌ដូចជា ការប្រកួតកីឡាវាយកូនគោលលើទឹកកក NHL-KHL ជាដើម។

វិមានក្រឹមឡាំងបានចេញផ្សាយសេចក្តីសង្ខេប អំពីលទ្ធផលនៃការហៅទូរស័ព្ទនេះថា៖ ការសន្ទនាតាមទូរស័ព្ទរវាងលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់លោកចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី លោកប្រធានាធិបតីពូទីនបានសម្តែងការត្រៀមខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាមេរិក លើការដោះស្រាយយ៉ាងម៉ត់ចត់ និងទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែមាននិរន្តរភាព និងយូរអង្វែង ដោយដោះស្រាយនូវមូលហេតុឫសគល់នៃវិបត្តិ ខណៈពេលដែលពិចារណាលើផលប្រយោជន៍ សន្តិសុខស្របច្បាប់របស់រុស្ស៊ី។

ទាក់ទងនឹងគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ភាគីរុស្ស៊ីបានលើកឡើងពីកង្វល់សំខាន់ៗ រួមទាំងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់នៅទូទាំងជួរមុខទាំងមូល ការបញ្ឈប់ការចល័តដោយបង្ខំនៅក្នុងអ៊ុយក្រែន និងការបញ្ឈប់កាផ្គត់ផ្គង់ផ្នែកយោធារបស់ខ្លួន។ រុស្សីក៏បានកត់សម្គាល់ពីហានិភ័យដ៏ធ្ងន់ធ្ងរ ដោយសារតែប្រវត្តិសាស្រ្តរបស់ទីក្រុងគៀវ ក្នុងការធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងពីមុន និងបានទាក់ទាញការយកចិត្តទុកដាក់ ចំពោះការវាយប្រហារភេរវកម្ម ដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែន ប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ Kursk ។វាត្រូវបានសង្កត់ធ្ងន់ថា លក្ខខណ្ឌសំខាន់មួយសម្រាប់ការទប់ស្កាត់ ការកើនឡើងបន្ថែមទៀត និងការធ្វើការងារឆ្ពោះទៅរក ដំណោះស្រាយនយោបាយ-ការទូត គឺការបញ្ឈប់ទាំងស្រុងនូវជំនួយយោធាបរទេស និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន។

ជាការឆ្លើយតបទៅនឹងសំណើ នាពេលថ្មីៗនេះរបស់លោក ត្រាំ ដើម្បីធានាសុវត្ថិភាពរបស់កងទ័ពអ៊ុយក្រែន ដែលបានឡោមព័ទ្ធនៅតំបន់ Kursk លោក ពូទីន បានបញ្ជាក់ថា ប្រទេសរុស្ស៊ីត្រូវបានដឹកនាំ ដោយការពិចារណាផ្នែកមនុស្សធម៌។ លោកបានធានាដល់សមភាគីរបស់លោកថា ទាហានអ៊ុយក្រែនដែលចុះចាញ់ នឹងទទួលបានសុវត្ថិភាព និងទទួលការព្យាបាលស្របតាមច្បាប់របស់រុស្ស៊ី និងបទដ្ឋានមនុស្សធម៌អន្តរជាតិ។

ក្នុងអំឡុងពេលសន្ទនានោះ លោក ដូណាល់ ត្រាំ បានស្នើកិច្ចព្រមព្រៀង ទៅវិញទៅមករវាងភាគីទាំងសងខាង ដើម្បីបញ្ឈប់ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល ៣០ ថ្ងៃ។ លោកពូទីនបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានណែនាំភ្លាមៗ ដល់យោធារុស្ស៊ីឱ្យអនុវត្តតាម។

លោកពូទីនក៏បានឆ្លើយតបក្នុងន័យស្ថាបនា ចំពោះសំណើរបស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងសន្តិសុខដែនសមុទ្រនៅសមុទ្រខ្មៅ ហើយមេដឹកនាំទាំងពីរបានយល់ព្រមផ្តួចផ្តើម ការចរចាដើម្បីកែលម្អបន្ថែមនូវព័ត៌មានលម្អិតនៃការរៀបចំបែបនេះ។

លោកពូទីនបានប្រាប់លោក ដូណាល់ ត្រាំ ថា នៅថ្ងៃទី ១៩ ខែមីនា រុស្ស៊ីនិងអ៊ុយក្រែននឹងធ្វើការផ្លាស់ប្តូរ អ្នកទោសដែលមានអ្នកជាប់ឃុំ ១៧៥ នាក់មកពីភាគីនីមួយៗ។ លើសពីនេះទៀត ជាកាយវិការសុច្ឆន្ទៈ រុស្ស៊ីនឹងផ្ទេរទាហានអ៊ុយក្រែន ២៣ នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង