**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

ប៉ាឡេស្ទីន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានព្រមានកាលពីថ្ងៃអង្គារ ទី១៨ ខែមីនាថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលធ្វើឡើងក្នុងលក្ខខណៈទ្រង់ទ្រាយធំបំផុតមួយចាប់តាំងពីបទឈប់បាញ់មួយចូលជាធរមាន កាលពីខែមករាមក បានសម្លាប់មនុស្សជាង ៤០០នាក់ នៅទូទាំងតំបន់ហ្កាហ្សា។ ប៉ុន្តែ លោក Netanyahu បាននិយាយថាការវាយប្រហារនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានព្រមានដូច្នេះថា «ហាម៉ាសបានដឹងពីអំណាចរបស់យើងក្នុងពេល២៤ម៉ោងកន្លងទៅនេះ។ ខ្ញុំសូមព្រមានថានេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ…ហើយចាប់ពីឥលូវតទៅកិច្ចចរចានឹងត្រូវធ្វើឡើងនៅក្រោមកាណុងកាំភ្លើង រីឯសម្ពាធយោធាជារឿងសំខាន់បំផុតសម្រាប់ការដោះលែងចំណាប់ខ្មាំង បន្ថែមទៀត»។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបំពានលើបទឈប់បាញ់។

ការិយាល័យរបស់លោក Netanyahu បានចោទប្រកាន់ថា ការចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញកើតមានឡើងដោយសារតែក្រុមហាម៉ាស បដិសេធពន្យារបទឈប់បាញ់ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាហាម៉ាសជាអ្នកទទួលខុសត្រូវចំពោះការចាប់ផ្ដើមសង្រ្គាមឡើងវិញ។

ប៉ុន្តែ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោស ការវាយប្រហាររបស់អ៉ីស្រាអែល ខណៈក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំងអ៉ីស្រាអែល ទទូចសុំឱ្យលោក Netanyahu បញ្ឈប់អំពើហិង្សាដោយសារបារម្ភពីអនាគតមនុស្សជាទីស្រឡាញ់របស់ពួកគេដែលកំពុងជាប់ឃុំនៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង