**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានអ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីបក្ស ប្រើប្រាស់ដើម្បីរកស៊ីអាជីវកម្មខ្សាច់ និងថ្ម គេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានព្រមានខ្លាំងៗទៅកាន់អ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ដើម្បីរកស៊ីគេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ ចំពោះអាជីវកម្មខ្សាច់ និងថ្ម។

តាមរយៈវីដេអូខ្លីដែលឯកឧត្តមរដ្ឋមន្ត្រី បានបង្ហោះនៅក្នុងបណ្ដាញសង្គម ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ដ្រី បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងខេត្ដពោធិ៍សាត់ នាពេលថ្មីៗនេះ ខណៈដែលឯកឧត្តម កែវ រតនៈ បានណែនាំទៅអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងរ៉ែ ចំពោះការបន្លំសួយសារ អាជីវកម្មខ្សាច់ និងថ្ម គឺមិនឲ្យមានដាច់ខាត រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្ស។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ខ្ញុំបានដាក់គោលដៅហើយ យើងគ្មានត្រូវការយកអ្វី ដែលជាអ្វីដែលមិនត្រូវយកនោះទេ ប៉ុន្ដែអ្វីត្រូវយកឲ្យជាតិមួយសេន ក៏មិនត្រូវបាត់ដែរ រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្សផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្ដថា មន្ដ្រីមួយចំនួនបង្កើតអាជីវកម្មខ្សាច់ ខ្ញុំបានណែនាំទៅអគ្គនាយកដ្ឋានហើយ គឺបន្លំសួយសារ អត់ឲ្យមានដាច់ខាត បើរកស៊ីបង់ពន្ធ បង់សួយសារ ដូចគេដែរ ហើយលើកទឹកចិត្ដ ឲ្យអាជីវករដែលរកស៊ី ផ្នែកខ្សាច់ ផ្នែកថ្ម ផ្នែកអីដូចគ្នា ផ្ដល់មកក្រសួងរ៉ែ និងថាមពល តាមរយៈ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ០៩៥ ៧២៧ ៧២៧។

ឯកឧត្តមរដ្ឋមន្ត្រី ថាបើសិនជាមានអ្នកណាមួយ ដែលយកក្របខ័ណ្ឌគណបក្សប្រជាជន ទៅប្រើប្រាស់ យកក្របខ័ណ្ឌតួនាទីរាជរដ្ឋាភិបាលទៅប្រើប្រាស់ ហើយមិនធ្វើអាជីវកម្មស្របច្បាប់នឹងគេ បង់នឹងគេ ឲ្យស្មើភាពគ្នា អាចប្ដឹងមកក្រសួងជាសម្ងាត់ យើងរក្សាការសម្ងាត់នឹងឲ្យ យើងចាត់ការអ្នកដែលមិនធ្វើតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង