**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដែលដឹកនាំដោយលោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងចីរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។

កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះរបស់កម្ពុជា និងនៅក្នុងតំបន់ ដោយបានលើកឡើងនូវគម្រោងសំខាន់ៗ មួយចំនួនដូចជា ការអភិរក្សក្តាមធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី ការសម្អាតទន្លេសាប និងការអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាព ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ការធានាបាននូវសន្តិសុខស្បៀង តាមរយៈការបណ្តុះស្មារតីប្រជាសហគមន៍មូលដ្ឋានឱ្យចេះការពារ អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិដែលមានស្រាប់នៅក្នុងសហគមន៍ដែលពួកគេរស់នៅ គឺជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលដៅលំហែបៃតង រួមនឹងការដាំដុះព្រៃកោងកាងឡើងវិញ ដើម្បីការពារជម្រក និងធ្វើឱ្យចំនួនសត្វស្លាប សត្វមានជីវិតក្នុងទឹកដូចជាក្តាម បង្គា ត្រីមានការកើនឡើង ហើយនឹងក្លាយជាអាហារប្រចាំរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានទៅកម្សាន្តតំបន់ទាំងនោះ។ ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ ដោយផ្តើមចេញពីការកាត់បន្ថយសំរាមប្លាស្ទិក និងឈានជាបន្តបន្ទាប់ទៅដល់ការសម្អាតសំរាមប្លាស្ទិកទាំងស្រុងនៅក្នុងផ្ទៃទឹករបស់កម្ពុជា រួមទាំងផ្ទៃទន្លេមេគង្គទាំងមូលដែលបានហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។

លោកស្រីបណ្ឌិត Michelle Tigchelaar និងសហការី WorldFish បានសម្តែងការសាទរចំពោះការងារអាទិភាពដែលក្រសួងបរិស្ថានសម្រេចបាន និងចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការនេះ ដោយផ្តោតលើកម្មវិធីវិទ្យាសាស្ត្រថ្មីរបស់ Consultative Group on International Agricultural Research (CGIAR) ដែលជាអង្គភាពស្រាវជ្រាវកសិកម្មអន្តរជាតិដ៏សំខាន់មួយ លើការដោះស្រាយបញ្ហាប្រឈមជាសកលដែលទាក់ទងនឹងសន្តិសុខស្បៀង ភាពក្រីក្រ និងបរិស្ថាន សម្រាប់ជីវៈចម្រុះ និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុឈ្មោះថា «វារីវប្បកម្មប្រកបដោយនិរន្តរភាព» សម្រាប់មូលនិធិអាកាសធាតុបៃតង (GCF) ក្នុងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការការពារធនធានធម្មជាតិនៅកម្ពុជាសមស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង