**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ


លោក Xi Jinping តែងនិយាយពីអតីតកាលដែលលោករស់នៅនិងធ្វើការនៅទីជនបទ ។ នារដូវផ្ការីកឆ្នាំ ២០១៤ ពេលអញ្ជើញចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្តកុយចូវ ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបាននឹករំលឹកយ៉ាងជ្រាលជ្រៅពីអតីតកាលដែលលោកធ្វើការនៅភូមិឡាំងជាហឺ លោកចាំច្បាស់ថា អ្នកភូមិបានប្រមូលស្ពៃទុកធ្វើជាស្ពៃជូរ ហើយជូនឱ្យគាត់និងផ្ដែផ្តាំថាហូបរបស់ឆ្ងាញ់ “ដែលជួយកែលម្អជីវភាពរស់នៅ” នេះទៅ ធ្វើឱ្យលោកចងចាំជាប់រហូតមិនអាចបំភ្លេចបាន។
កាលពីចុងទសវត្សឆ្នាំ១៩៦០ លោក Xi Jinping វ័យមិនដល់ ១៦ ឆ្នាំផង បានចាកចេញពីក្រុងប៉េកាំងទៅធ្វើការតាមភូមិនៅខេត្តស្រាន់ស៊ី អស់រយៈពេល ៧ ឆ្នាំ។ ជនបទជាប្រភពបទពិសោធន៍ការងាររបស់លោក រហូតដល់ធ្វើជាប្រមុខរដ្ឋ លោកមាននូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយជនបទ និងប្រជាជនដែលរស់នៅពឹងលើដីស្រែ។

ប្រទេសចិនជាប្រទេសកសិកម្មធំ កសិករជាកម្លាំងសំខាន់នៃការអភិវឌ្ឍជាតិ។ ពេលចុះត្រួតពិនិត្យការងារតាមភូមិ លោកលោក Xi Jinping តែងតែសួរថា៖ តើលោកអ្នកនៅត្រូវការអ្វី? ធ្វើការឱ្យជាក់លាក់ដើម្បីប្រជាជន ជាពិសេសជួយជ្រោមជ្រែងដល់កសិករ ជារឿងរ៉ាវដែលលោកតាមដានយកចិត្តទុកដាក់ ៖ “ការធ្វើទំនើបកម្មតាមបែបផែនចិន ការស្តារជនបទជាកិច្ចការដ៏សំខាន់។”
នាទសវត្សឆ្នាំ ១៩៦០ រាប់សិនយាន់ប្រាក់ចិន, នាឆ្នាំ ២០១២ ប្រាំពីរពាន់យាន់ប្រាក់ចិនជាង , នាឆ្នាំ២០២២ លើសពីពីរម៉ឺនយាន់ប្រាក់ចិន… នេះជាតួលេខនៃប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា សម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅទីជនបទរបស់ប្រទេសចិន ដែលបានបង្ហាញពីការខិតខំតស៊ូជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចំនួនលើសពី១៣ពាន់លានរបស់រដ្ឋាភិបាលមួយ។

បច្ចុប្បន្ន ស្ពៃជូរបានក្លាយជាឧស្សាហកម្មតំណាងមួយនៃការស្តារជនបទរបស់ចិន។ ឃុំ Damintunនៃទីក្រុង Shenyang ខេត្ត Liaoning ស្ថិតនៅតំបន់ភាគឦសានចិន ទីនេះល្បីខាងការផលិតស្ពៃជូរ ផលិតបានស្ពៃជូរលើសពី ៣៧០ លានគីឡូក្រាមក្នុងមួយឆ្នាំ តម្លៃទិន្នផលសរុបប្រចាំឆ្នាំប្រហែល ១២០០ លានយាន់ប្រាក់ចិន។ ស្ពៃជូរត្រូវបាននាំចេញទៅកាន់គ្រប់ទិសទីលើពិភពលោក បានធ្វើឱ្យជីវភាពរបស់កសិករនៃតំបន់នោះកាន់តែប្រសើរឡើង។
នៅរដូវផ្ការីកឆ្នាំ ២០២៥ ប្រទេសចិនពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីនៃវិស័យកសិកម្ម ពូនជ្រុំផលិតកម្មជនបទទំនើប ដើម្បីជំរុញឱ្យប្រាក់ចំណូលរបស់កសិករកើនឡើងបន្ថែមទៀត។ ទោះបីជាបម្រែបម្រួលនិម្មាបនកម្មនៃពិភពលោកវិវឌ្ឍយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែ ពិភពលោកទទួលបានទំនុកចិត្តពីការអភិវឌ្ឍបែបបរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍ទូទៅដល់មនុស្សគ្រប់រូប។

រាល់ការតស៊ូទាំងអស់ ដើម្បីតែស្វែងរកសុភមង្គលជូនប្រជាជន ។
រំពឹងចំពោះអនាគតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

អត្ថបទដែលជាប់ទាក់ទង