**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍នៃការបណ្ដុះ បណ្ដាលជំនាញក្លាយជាម្ដាយធម៌ និងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ នៅទីក្រុងឡុងដ៍

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈប្រតិភូ បានទស្សនកិច្ចនៅការិយាល័យសេវាសង្គម Southwark និងបានជួបជាមួយលោកស្រី Helen Woolgar ជំនួយការនាយកផ្នែកកិច្ចការពារកុមារ និងថែទាំ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍អំពីការផ្ដល់សេវាកិច្ចការពារនិងថែទាំកុមារនៅតាមគ្រួសារធម៌ និតិវិធីនៃការជ្រើសរើសគ្រួសារធម៌ ការត្រួតពិនិត្យតាមដាន ការបណ្ដុះបណ្ដាលជំនាញក្លាយជាម្ដាយធម៌ និងយុទ្ធនាការជ្រើសរើសគ្រួសារធម៌។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី និងសហការី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងការចែករំលែកនូវបទពិសោធន៍ការងារក្នុងនាមជាបុគ្គលិកសង្គម ផ្តល់សេវាកិច្ចការពារកុមារ និងការថែទាំនៅតាមគ្រួសារធម៌។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារកិច្ចការពារកុមារ គឺត្រូវមានប្រព័ន្ធមួយដែលមានការរួមបញ្ចូលគ្នា និងគ្រប់តួអង្គពាក់ព័ន្ធ ដូចជាក្របខ័ណ្ឌគតិយុត្តិ យន្តការមន្ត្រីរាជការ បុគ្គលិកអង្គការ កុមារ គ្រួសារ និងសហគមន៍ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។ ក្នុងនោះ បុគ្គលិកសង្គម គឺជាតួអង្គសំខាន់ ឬជាអ្នកជួរមុខ ដើម្បីផ្តល់សេវាកិច្ចការពារកុមារនៅថ្នាក់ក្រោមជាតិ ឬក្នុងសហគមន៍ ដោយអនុវត្តការងារសំខាន់ៗ ដូចជា ការគ្រប់គ្រងករណី ការប៉ានប្រមាណ ការផ្តល់ប្រឹក្សាយោបល់ ផ្នែកចិត្តសង្គម ការអនុវត្តផែនការករណី ការពិនិត្យតាមដានករណី និងការបញ្ជូនទៅទទួលសេវាសង្គម។

ក្នុងជំនួបនេះដែរ លោកស្រី Helen Woolgar និងក្រុមបុគ្គលិកសង្គម បានបង្ហាញអំពីប្រព័ន្ធនិងនីតិវិធីនៃការអនុវត្តការងារថែទាំកុមារដោយគ្រួសារធម៌ និងនីតិវិធីនៃការជ្រើសរើសគ្រួសារធម៌។ ក្រុមបុគ្គលិកសង្គម ក៏បានការចែករំលែកអំពីតួនាទី និងបទពិសោធន៍ការងាររបស់ខ្លួន ក្នុងការផ្តល់សេវាកិច្ចការពារកុមារ និងការថែទាំកុមារនៅក្នុងគ្រួសារធម៌ ដូចជា កិច្ចសហការជាមួយអាជ្ញាធរ មូលដ្ឋាន ការប៉ាន់ប្រមាណ ផ្តល់ការគាំទ្រដល់កុមារនិងគ្រួសារ និងការតាមដានត្រួតពិនិត្យ ដើម្បីធានាថាកុមារទទួលបានសុខសុវត្ថិភាព និងសុខុមាលភាពល្អ។ កិច្ចពិភាក្សាក៏មានការចែករំលែកនូវបទពិសោធន៍ផ្ទាល់ជាច្រើនឆ្នាំរបស់ម្តាយធម៌ ពាក់ព័ន្ធនឹងការចូលរួមក្នុងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ ការបណ្តុះបណ្តាលជំនាញដើម្បីក្លាយជាម្តាយធម៌ ការចិញ្ចឹមមើលថែទាំកុមារ និងការទទួលបានអត្ថប្រយោជន៍ និងប័ណ្ណសរសើរអំពីស្នារដៃនៃការថែទាំកុមារ ពីរដ្ឋាភិបាលជាដើម។

ជាថ្មីម្តងទៀត នៅមុនពេលបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លៃងអំណរគុណដល់លោកស្រី Helen Woolgar រួមទាំងក្រុមការងារបុគ្គលិកសង្គម និងម្តាយធម៌ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងចែករំលែកមេរៀនព្រមទាំងបទពិសោធន៍ និងការអនុវត្តល្អៗនៃការបំពេញការងារក្នុងនាមជាបុគ្គលិកសង្គម និងជាម្តាយធម៌ ដើម្បីជួយដល់កុមារឱ្យទទួលបាន៌ក្តីស្រឡាញ់ សុភមង្គល ការការពារ និងការអភិវឌ្ឍន៍ប្រកបដោយសក្តានុពលពេញលេញ។ មេរៀននិងបទពិសោធន៍ល្អៗទាំងនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកជាគំរូក្នុងថ្ងៃអនាគតដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីថែទាំកុមារដោយគ្រួសារធម៌ ៕

អត្ថបទដែលជាប់ទាក់ទង