**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិអន្លង់សា ភូមិកំព្រាម ភូមិបត់ត្រង់ ភូមិតាអំ ឃុំប្រាសាទ, ភូមិទ្រលោកជើង ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិកំបោរ ឃុំភ្នំលៀប និងភូមិជូនប្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ក្រោយបញ្ចប់ការចុះវាស់វែងរួចរាល់។

តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ពិន សុវណ្ណា រិទ្ធ បានបញ្ជាក់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល រួមមាន៖

១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយអំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។

៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។

៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ធ្វើការបូកសរុប និងធ្វើសំណើទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេចជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ និងពុំមានទំនាស់។

៥-ចុះបញ្ជីចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី។

លោក លៀម សុដា អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាល់ភារកិច្ចដែលមន្ទីរ អាចសម្រេចបានជោគជ័យកន្លងមក គឺអាស្រ័យមានការចូលរួមការគាំទ្រ និងមានការសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ពិសេសមានការដឹកនាំចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។

លោកបន្តថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៨៨ ២២៧ (ប្រាំមួយរយប៉ែតសិប ប្រាំបីពាន់ ពីរម្ភៃប្រាំពីរ) ក្បាលដី និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣១៣.៤២៥ (បីរយដប់បីពាន់ បួនរយម្ភៃប្រាំ) ក្បាលដី។ ដោយឡែកស្រុកមង្គលបូរី មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ១០៧.០៦៤ (មួយរយប្រាំពីរពាន់ ហុកសិបបួន) ក្បាលដី បានបញ្ចប់ការវាស់វែង និងកំពុងប្រមូលទិន្នន័យបានចំនួន ៩៤.៦៣៤ (កៅសិបបួនពាន់ ប្រាំមួយរយសាមសិបបួន) ក្បាលដី និងបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៧៧.១២៥ (ចិតសិបប្រាំពីរពាន់ មួយរយម្ភៃប្រាំ) ក្បាលដី ៕

អត្ថបទដែលជាប់ទាក់ទង