**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការបានលើកឡើងពីការលាចាកសិក្ខាបទរបស់ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ នៅព្រឹកនេះ។

លោកជំទាវបណ្ឌិត ដែលជាអ្នកចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះធម្មវិជ្ជា ជួន កក្កដា បានបង្ហាញនូវក្តីសង្ឃឹមថា ទោះបីលោក ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនា អប់រំយុវជន យុវតីឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។

លោកជំទាវបណ្ឌិត បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនា របស់ព្រះអង្គសូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ។

បន្ទាប់ពីពេលនេះ ទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូន នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជា ពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូន អោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ»៕

អត្ថបទដែលជាប់ទាក់ទង